Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលកសិកម្ម និងផលិតផលកែច្នៃកសិផលមួយចំនួន ដាក់តាំងក្នុងពិព័រណ៍ពាណិជ្ជកម្មខេត្តបាត់ដំបង

spot_img

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង រៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង និងបានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបានបើកដាក់ឱ្យដំណើរការអស់រយៈពេល៣ថ្ងៃពេញរួចមក។

ពិព័រណ៍ពាណិជ្ជកម្មនេះ មានស្តង់ទាំងអស់ចំនួន ១៣៥ស្តង់ ក្នុងនោះ មានស្តង់ផលិតផលកសិកម្ម និងផលិត​ផលកែច្នៃកសិផលមួយចំនួន និងសម្ភារបម្រើវិស័យ​កសិកម្ម ចំណីអាហារ និងវិស័យសេវាកម្មមួយចំនួនដែរ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបងនេះ គឺមានគោលដៅច្បាស់លាស់ និងមានការរំពឹងទុកថា ផលិតករ ពាណិជ្ជករទាំងអស់ នឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាន ក្នុងកម្មវិធីសិក្ខាសាលារយៈពេល៣ ថ្ងៃ ទៅកែលម្អអាជីវកម្ម រៀបចំរចនាសម្ព័ន្ធផលិតកម្ម និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារកាន់តែមានការរីកចម្រើនទៅមុខទៀត។

ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើងស្ថិតនៅក្នុងបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង ក្រោមអធិបតីឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងបានបិទការតាំងពិព័រណ៍ នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្រោមការចូលរួមពី លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស សិប្បករ និងអ្នកផលិតជាច្រើនរូប។

អភិបាលរងខេត្តបាត់ដំបង​ លោក ផេង សិទ្ធី បានបញ្ជាក់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្មនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យពីការយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការួមគ្នា ក្នុងការជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលមានខេត្តបាត់ដំបង ជាអ្នកទទួលអនុវត្តការងារ ជាមួយខេត្តដទៃទៀតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្នុងគោលដៅបង្កើនកម្រិតជីវភាពកសិករក្រីក្រ សមាគមអាជីវកម្ម សហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យម គ្របដណ្តប់លើខេត្ត ចំនួន១៨ ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ អភិវឌ្ឍទីផ្សារ បង្កើនប្រាក់ចំណូលកសិករខ្នាតតូច អភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស៕

spot_img
×