Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ចូលលេងកំសាន្តបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល ៣ថ្ងៃ មានប្រមាណជាង ១លាននាក់

spot_img

កំពង់ធំ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន បានឲ្យដឹងនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដែល​ថ្ងៃចុងក្រោយថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឲ្យចូលទស្សនាកំសាន្ត ប្រមាណ១លាន ១២៨ពាន់នាក់ ក្នុងរយៈពេល៣ថ្ងៃ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលមកលេងកំសាន្តនាពិធីបុណ្យទន្លេនៅពេលនេះ ភាគច្រើនមកពីបណ្តាស្រុក/ក្រុងទាំង៩ ក្នុងខេត្តកំពង់ធំ ជាពិសេសគឺ ប្រជាពលរដ្ឋរស់នៅ តាមដងស្ទឹងសែន ជាប់តាមដងទន្លេសាប និង តាមបណ្តាខេត្តដែលជាប់ព្រំប្រទល់គ្នា។

បើតាមឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ភាពសប្បាយរីករាយនៃបុណ្យទន្លេនាពេលនេះ គឺបានមកដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ សំបូរទៅដោយរមណីយដ្ឋានធម្មជាតិ និងរមណីដ្ឋានប្រវត្តិសាស្រ្តជាច្រើន ដូចជា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ចម្ងាយ៣០គីឡូ​ម៉ែត្រពីទីរួមខេត្ត ប្រាសាទបុរាណគុកនគរ ស្ថិតនៅក្នុងស្រុកបារាយណ៍ មានចម្ងាយ៨១គីឡូម៉ែត្រពីទីរួមខេត្ត មានរមណីយដ្ឋានទេសចរណ៍ភ្នំសន្ទុក ក្នុងស្រុកសន្ទុ ចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្ត រមណីយដ្ឋានបឹងសំរិទ្ធិ រមណីយដ្ឋានធម្មជាតិធ្នួសតាព្រំ ទំនប់បង្ហៀរទឹក៦មករា រមណីយដ្ឋានកែរច្នៃ រស្មីភូមិពីរគីរីបឹងក្រយ៉ាក ទំនប់បង្ហៀរអូរមៀន ស្ថិតក្នុងស្រុកសណ្ដាន់ និងរមណីយដ្ឋានកែរច្នៃ ស្ទឹងជីនិតជាដើម។ល៕

spot_img
×