Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រងការចោទប្រកាន់ ពីបទល្មើសចំនួន៧ករណី

spot_img

រាជធានីគួឡាឡាំពួ៖ រហូតមកដល់ពេលនេះ អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី កំពុងតែប្រឈមមុខនឹងការចោទប្រកាន់បទល្មើសថ្មីបន្ថែមទៀត ធ្វើឲ្យសំណុំរឿងចោទប្រកាន់ ដល់រូបគាត់ កើនឡើង ចំនួន៧បទល្មើស ប៉ុន្ដែគាត់នៅតែអះអាង ថា គាត់មិនបានប្រព្រឹត្ដអ្វីខុសនោះឡើយ។

សារព័ត៌មាន Malay Mail បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ថា លោក តាន់ ស្រ៊ី មូសយីដឌីន យ៉ាសស៊ីន (Tan Sri Muhyiddin Yassin) អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី កាលពីថ្ងៃចន្ទ បានស្បថ ថា គាត់មិនមានទោសកំហុស ចំពោះការចោទប្រកាន់ ពីបទលាងលុយកខ្វក់ណាមួយផ្សេងទៀតនោះឡើយ។ ចំណែកការចោទប្រកាន់លើកនេះ ពាក់ព័ន្ធនឹងមូលនិធិ មានទឹកប្រាក់ទំហំ៥លានរីងហ្គីត (លុយរបស់ម៉ាឡេស៊ី) ឬស្មើនឹងប្រហែលជាង១,១៥លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ រងការចោទប្រកាន់បន្ថែមទៀត កើនឡើង ដល់៧ករណី។

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រូបនេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ បានរងនូវការចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់, ការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និង ដំណើរការសកម្មភាពខុសច្បាប់ ឆ្នាំ២០០១។

លោក Muhyiddin បានអះអាង ចំពោះការកាត់ទោស សម្រាប់បទល្មើសលាងលុយកខ្វក់ ដែលគាត់ត្រូវបានចោទប្រកាន់ ពីការទទួលបានប្រាក់ចំណូល ចំនួន៥លានរីហ្គីត មកពីក្រុមហ៊ុន Bukhary Equity Sdn Bhd ចំពោះសកម្មភាពខុសច្បាប់ ហើយត្រូវបានដាក់បញ្ចូល ទៅក្នុងគណនីរបស់ Parti Pribumi Bersatu នៃធនាគារ AmBank របស់ម៉ាឡេស៊ី។ គាត់ត្រូវបានចោទប្រកាន់ អំពីការប្រព្រឹត្តបទល្មើស នៅសាខាផ្សារទំនើប AmBank នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

ប្រសិនបើត្រូវបានផ្តន្ទាទោស ពីបទឧក្រិដ្ឋកម្មលាងលុយកខ្វក់នោះ អាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ និង ពិន័យជាប្រាក់ មិនតិចជាងប្រាំដង នៃផលបូកពីមូលនិធិខុសច្បាប់ ដែលត្រូវបានចោទប្រកាន់ ឬ ៥លានរីងហ្គីត ឬអាចខ្ពស់ជាងនេះ។

លោក អះម៉ាត់ អាក្រាម ហ្គារី (Ahmad Akram Gharib) ព្រះរាជអាជ្ញារងសាធារណៈ បានដាក់ពាក្យសុំធានាឲ្យនៅក្រៅឃុំ នៅក្នុងតុលាការទីក្រុងគួឡាឡាំពួរ (Kuala Lumpur) ពោលគឺបង់ប្រាក់ធានា ចំនួន២លានរីងហ្គីត ជាមួយនឹងការធានា ចំនួនពីរករណីផ្សេងទៀត ហើយលិខិតឆ្លងដែនរបស់គាត់ ក៏ត្រូវប្រគល់ជូនដល់តុលាការផងដែរ។

លោក តាន់ ស្រ៊ី មូសយីដឌីន យ៉ាសស៊ីន (Tan Sri Muhyiddin Yassin) អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយ ខណៈកំពុងរង់ចាំ នៅក្នុងសាលរបស់តុលាការសះអាឡាម (Shah Alam) រដ្ឋសាឡាហ្គ័រ (Selangor) ថា គាត់បានសារភាព ថា គាត់មិនមានកំហុសនោះទេ ហើយថាចៅក្រមបានយល់ព្រម ផ្ទេរសំណុំរឿងនេះ ទៅកាត់តុលាការទីក្រុងគូឡាឡាំពួរ។

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រូបនេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានអះអាង អំពីការកាត់ក្តីលើការចោទប្រកាន់ ចំនួន៦ នៅក្នុងតុលាការទីក្រុង Kuala Lumpur ពោលគឺការចោទប្រកាន់ពីបទពុករលួយចំនួន៤ករណី និង ការចោទប្រកាន់ការលាងលុយ ចំនួន២ករណី។ ចំណែកសំណុំរឿងទាំងនេះ នឹងត្រូវលើកមកជំនុំជម្រះ នៅក្នុងតុលាការគួឡាឡាំពួរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×