Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នលផលប្រមូលអំបិលឆ្នាំ២០២៣នេះ ធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំមុន

កំពត កែប៖ ការប្រមូលផលអំបិលឆ្នាំ២០២៣នេះ បានអូសបន្លាយរយៈពេលយូរ រហូតដល់ ខែមករា ដែលធ្វើឱ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

មន្រ្តីមន្ទីរឧស្សាហកម្មខេត្តកំពត បានឲ្យដឹងថា ដោយសារមានភ្លៀងកក់ខែពីរមេធំៗ ធ្វើឱ្យ ការប៉ាន់ស្មានការប្រមូលផលអំបិលទាំង ៦មណ្ឌល នៃក្រុមផលិតទូទាំងខេត្ត បានប្រមាណ ១ម៉ឺនតោនប៉ុណ្ណោះ។ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ គឹម ជឿន បានឱ្យដឹង ថា ការប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺតយ៉ាវ ហើយទិន្នផលអំបិលក៏មានការធ្លាក់ចុះជាងឆ្នាំមុន។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ប្រសិនបើចាប់ពីថ្ងៃនេះទៅ អាកាសធាតុបន្តរក្សាបាននូវភាពល្អប្រសើរដូចសព្វថ្ងៃ ទិន្នផលអំបិលឆ្នាំ២០២៣ អាចនឹងប្រមូលផលបានក្នុងរង្វង់ ៦ម៉ឺនតោន ខណៈផ្ទៃដីស្រែអំបិលខេត្តកំពតមានលទ្ធភាពអាចផលិតអំបិលបានជាង ១១ម៉ឺនតោន ក្នុងមួយឆ្នាំ(គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស) ប្រសិនអាកាសធាតុអំណោយផល។

ជាមួយគ្នានេះ ក្រុមអ្នកផលិតអំបិល បានឱ្យដឹងដែរថា ការផលិតអំបិលមានបញ្ហាប្រឈមសំខាន់ៗពីរគឺ កត្តាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម។ ចំពោះការផលិត និងប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺតយ៉ាវ និងទទួលបានផលតិចជាងឆ្នាំមុន ដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងកក់ខែធំៗចំនួនពីរដងក្នុងរដូវបង្ករបង្កើនផលអំបិល។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកផលិតអំបិល បានឲ្យដឹងទៀតថា សម្រាប់អំបិលគ្រួសឆ្នាំនេះ មានហាងឆេងល្អកាលពីដើមដៃ ប៉ុន្តែមកដល់បច្ចុប្បន្ន មានការធ្លាក់ចុះ នៅសល់ត្រឹម ១៨.០០០ពាន់រៀល ក្នុងមួយបេ៕

×