Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យរក្សាតម្លៃថាមពលអគ្គិសនីនៅដ៏ដែល ទោះប្រទេសជិតខាង ឡើងថ្លៃក៏ដោយ

spot_img

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែមិនានេះ បានឲ្យអគ្គិសនីកម្ពុជា រក្សាថ្លៃថាមពលនៅដ៏ដែល បើទោះបីជាតម្លៃអគ្គិសនីនៅប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាក៏ដោយ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការមិនដំឡើងថ្លៃនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។​

សម្តេចតេជោ បានមានប្រសាសន៍ថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងវិស័យកសិកម្មការបូមទឹក គឺតែតម្លៃ ៤៨០រៀលទេ ក្នុង១គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផង»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើមផលិតថាមពលអគ្គិសនីមានការកើនឡើង សម្រាប់ឆ្នាំ២០២២។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០ភាគរយ ខណៈថាមពលអគ្គិសនី ២០ភាគរយ ទៀតទិញពីប្រទេសជិតខាង ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី មានការកើនឡើង ជាក់ស្តែងធ្យូងថ្មកើនឡើងគុណនឹង៥ ថ្លែប្រេងក៏ឡើង ដូច្នេះថ្លៃអគ្គិសនីនៅក្នុងប្រទេសបានកើនឡើង។

ទោះជាថ្លៃអគ្គិសនីនៅប្រទេសជិតខាង ដូចជាវៀតណាម និងថៃ លក់ឱ្យកម្ពុជាឡើងថ្លៃក៏ដោយ ក៏មិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទដែរ ដោយសារតែរាជរដ្ឋាភិបាល បានប្រកាសមិនឱ្យមានការដំឡើងថ្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២៣នេះ​។ រាជរដ្ឋាភិបាលកម្ពុជា បានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារ ក្នុងឆ្នាំ២០២២កន្លងទៅ៕

spot_img
×