Monday, March 27, 2023

នាយឧត្តមសេនីយ៍វង្ស ពិសេន ៖ កងកម្លាំងកងទ័ពជើងទឹក ឈរជើងនៅកោះពូលូវ៉ៃនិងកោះតាង នៅភូមិសាស្ត្រខេត្តព្រះសីហនុ បានលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារដែនកោះប្រកបដោយវីរភាពអង់អាចក្លាហាន

spot_img

ព្រះសីហនុ : នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង កងទ័ពជើងទឹកឈរជើង នៅកោះពូលូវ៉ៃ និងកោះតាង ស្ថិតក្នុងភូមិ សាស្ត្រ ខេត្តព្រះសីហនុ ដែនសមុទ្រ កម្ពុជា។

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយនាវី និងពលនាវឹក នាពេលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងទ័ពទាំងអស់នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ ចំពោះនាយនាវី ពលនាវឹកទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារដែនកោះប្រកបដោយវីរភាពអង់អាចក្លាហាន និងការខិតខំកសាងសមិទ្ធផលជាច្រើននៅលើកោះ ធ្វើឲ្យកោះប្រែមុខមាត់ថ្មី មានអគារស្នាក់នៅសមរម្យ មានទឹកសាបប្រើប្រាស់ និងមានដាំដំណាំ ចិញ្ចឹមសត្វ រក្សាដល់សុខភាពបានល្អ ធានាបានដល់កិច្ចការពារបូរណភាពទឹកដី៕រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២