ជំងឺរលាកក្រពះនឹងលែងធ្វើបាបអ្នកទៀតហើយ វានឹងជាសះស្បើយដោយពុំចាំបាច់ ដោយពុំចាំបាច់ប្រើថ្នាំគីមីមួយគ្រាប់ណាទាំងអស់ ។ នោះគឺគ្រាប់ធុរេន អ្នកព្យាយាមបរិភោគវាតាមចំណូលចិត្តឲ្យបានប្រចាំរយៈពេល ៣សប្តាហ៍ ស្នាមរលាកដំបៅនឹងជាសះស្បើយ ។
គ្រាប់ធុរេនមានកម្រិតរំអិលខ្ពស់ ដែលវានឹងជួយបិទបាំងស្នាមរលាកទប់ទល់កុំឲ្យអាស៊ីតក្រពះយាយីបាន ។
របៀបធ្វើ ៖ យកគ្រាប់ធុរេនបកសម្បកខាងក្រៅចេញ ហើយបើមានពន្លកកាច់ចោល រួចស្ងោរហូបបរិភោគពេលណាក៏បាន បរិភោគជាប់គ្នារយៈពេល ៣សប្តាហ៍ នោះនឹងឃើញប្រសិទ្ធភាព ។
គ្រាប់ធុរេនពេលស្ងោរឆ្អិនពេលអ្នកទំពារវាមានកម្រិតរំអិលខ្ពស់ណាស់ ហើយមានសមត្ថភាពច្បាមជាប់លើសាច់ក្រពះរយៈពេលវែងគឺបានរហូតដល់ប៉ុន្មានម៉ោងឯណោះ ហេតុនេះវានឹងជួយបិទបាំងការពារស្នាមរលាកជាមួយការយាយីរបស់អាស៊ីតក្រពះ ។ ជាធម្មតាឲ្យតែស្នាមរលាកនេះបិទបាំងបានប្រមាណពី ២-៣ សប្តាហ៍នោះ ស្នាមរលាកនឹងត្រូវរាងកាយរបស់យើងជាសះស្បើយ ៕ លីសា