Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ ឧបសគ្គនៃការប្រើប្រាស់ប្រាក់រៀលនៅតែមាន

ភ្នំពេញ៖ ឧបសគ្គនៃការប្រើប្រាស់ប្រាក់រៀល ត្រូវលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីទិវាប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ រៀបចំឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយផ្នត់គំនិតរបស់ប្រជាពលរដ្ឋនៅតែគិតថា ការប្រើប្រាស់គិតជាដុល្លារមានភាពងាយស្រួលជាងប្រាក់រៀល ហើយមានមតិខ្លះ បានលើកឡើងពីបញ្ហានៃការពិបាក ក្នុងការគិតប្រាក់ជាប្រាក់រៀល ដែលធ្វើឲ្យការប្រើប្រាស់ប្រាក់រៀល។

បច្ចុប្បន្ននេះ ការទូរទាត់ និងប្រើប្រាស់ប្រាក់រៀល លែងពិបាកទៀតហើយ ដោយសារតែកម្ពុជាយើងមានឧបករណ៍ទូរទាត់អេឡិចត្រូនិក។ ការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងជាងមុន។ កម្ពុជាទទួលបានជោគជ័យ ក្នុងការរក្សាបានសមាមាត្រនៃការប្រើប្រាស់ប្រាក់រៀល បើធៀបនិងប្រាក់ដុល្លារ។

បើយោងតាមប្រសាសន៍លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ តែមិនកើនឡើងខ្លាំងនោះទេ

ប៉ុន្តែទោះយ៉ាងនេះក្តី លោកជំទាវ ជា សិរី បានបញ្ជាក់ថា ឧបសគ្គនៃការប្រើប្រាស់ប្រាក់រៀលនៅតែមាន ដោយសារតែផ្នត់គំនិតចាស់ៗរបស់ប្រជាពលរដ្ឋ បារម្ភលើបញ្ហានៃការអស្ថេរភាព ដែលធ្វើឲ្យពលរដ្ឋងាកទៅសន្សំ និងចាយប្រាក់បរទេស។ សម្រាប់ប្រទេសកម្ពុជាអត្រាប្ដូរប្រាក់ ត្រូវបានរក្សាបានយ៉ាងល្អ ទោះបីស្ថិតក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ហើយថ្មីៗនេះឃើញថា រូបបិយបណ្ណបរទេសបានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារ ប៉ុន្ដែចំពោះលុយរៀលយើងវិញ នៅតែក្សារបានស្ថេរភាពល្អ។

លោកជំទាវ បន្តថា ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យ ក្នុងការរក្សាបានសមាមាត្រនៃការប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារនៅកម្ពុជារហូតដល់បច្ចុប្បន្ន។ តែយើងនៅតែទាមទារ ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីដៃគូពាក់ព័ន្ធ ពិសេសគឺការចូលរួមចំណែកពីសាធារណៈជនក្នុងការប្រើប្រាស់ប្រាក់រៀល។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរក្សាបានលំនឹងនៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ ការយល់ដឹងពីការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋមានការកើនឡើង។

សូមបញ្ជាក់ថា បើតាមទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ប្រាក់រៀល នៅតែរក្សាបានស្ថេរភាពល្អ តែទោះជាយ៉ាងនេះក្ដី ផ្នត់គំនិតរបស់ប្រជាពលរដ្ឋនៅតែគិតថា ការប្រើប្រាស់គិតជាដុល្លារមានភាពងាយស្រួលជាងប្រាក់រៀល ហើយមានមតិខ្លះបានលើកឡើងពីបញ្ហានៃការពិបាក ក្នុងការគិតប្រាក់ជាប្រាក់រៀល ដែលធ្វើឲ្យការប្រើប្រាស់ប្រាក់រៀល មានឧបសគ្គខ្លះ៕

×