គូប្រកួត៖
– ស៊ុយអែត Vs ស្វីស (ម៉ោង 21h:00 ថ្ងៃទី៣ កក្កដា)
– កូឡំប៊ី Vs អង់គ្លេស (ម៉ោង 01h:00 ថ្ងៃទី៤ កក្កដា)
– ស៊ុយអែត Vs ស្វីស
គឺជាក្រុមប្រហាក់ប្រហែលគ្នា ពិបាកស្មាន ។ ក្រុមស៊ុយអែត មានស្មារតីប្រយុទ្ធល្អនោះ ត្រូវគេនាំមុខក្តី ។ តាំងពីជុំដំបូង ក្រុមនេះចាញ់ក្រុមអាល្លឺម៉ង់នៅនាទីចុងក្រោយ ពីស៊ុតបាល់ពិន័យ រីឯពេលប្រកួតជាមួយ Mexico វិញ គេបានយកឈ្នះ ដោយរបៀបលេងសមូហភាព ។
ចំណែកស្វីសវិញ មានបញ្ហានៅខ្សែការពារ ហើយជាក់ស្តែងក្នុង៣ប្រកួតជម្រុះដំបូង សុទ្ធតែត្រូវទម្លុះសំណាញ់ ។
សន្និដ្ឋាន៖ ស៊ុយអែត ១-០ ស្វីស
– កូឡំប៊ី Vs អង់គ្លេស
ជុំដំបូង កូឡំប៊ីឈ្នះ ២ប្រកួត (Senegal, Poland) តែបែរជាចាញ់ជប៉ុន ។ ជាក្រុមមានកីឡាករល្អច្រើន ហេតុនេះ អង់គ្លេសបើចង់ឈ្នះពុំមែនងាយទេ ។
អង់គ្លេសមានតារាៗច្រើន តែវ័យក្មេងបទពិសោធន៍ពុំច្រើនប៉ុន្មានទេ ។ សប្តាហ៍សម្ពាធផ្លូវចិត្ត ជាបញ្ហាសំខាន់មួយសម្រាប់ក្រុមនេះ ៕ លីសា
សន្និដ្ឋាន៖ អង់គ្លេស ២-១ កូឡំប៊ី