ឆ្នាំជូត ៖ ការងារ ល្អប្រសើរ បានទទួលការជួយជ្រោមជ្រែងពីថ្នាក់លើ ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចំណាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា ជាថ្ងៃដ៏សម្រសបសម្រាប់ណាត់ជួប កម្តៅមនោសញ្ចេតនា ។
ឆ្នាំឆ្លូវ ការងារ អំណោយផលល្អ គួរប្រឹងប្រែងចាប់យកឱកាសឈានឡើងខ្ពស់បន្ថែមទៀត ។ លុយកាក់ ឱកាសរកប្រាក់នៅនឹងមុខ គួរក្តាប់ឲ្យជាប់ ។ មនោសញ្ចេតនា កក់ក្តៅ រីករាយ ។
ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាងរបស់អ្នកថ្ងៃនេះល្អបំផុត តែមិនត្រូវវិនិយោគផ្នែកអចលនទ្រព្យ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលពីការរកស៊ី ។ មនោសញ្ចេតនា មានឱកាសរកឃើញស្នេហាពិតប្រាកដ ។
ឆ្នាំថោះ ៖ ការងារ មិនបានល្អ ងាយកើតមានការឈ្លោះប្រកែក ត្រូវតាំងចិត្តឲ្យនឹងនរ ។ លុយកាក់ ប្រយ័ត្នប្រយែងក្នុងការចំណាយបញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យគូស្នេហ៍អាក់អន់ចិត្ត ។
ឆ្នាំរោង ៖ ការងារ ត្រូវមានភាពអត់ធ្មត់ក្នុងការងារ កុំមានៈចង់ឈ្នះចាញ់ជាមួយមនុស្សជុំវិញខ្លួន។ លុយកាក់មានឱកាសរកប្រាក់ច្រើន មិនត្រូវឲ្យខកខានឡើយ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងកិច្ចការរបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ មានទាំងព័ត៌មានលញអ និងអាក្រក់អំពីបញ្ហាហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ ត្រូវនឹងនរ បញ្ចៀសកើតមានទំនាស់ក្នុងការងារ ។ លុយកាក់ ខាតបង់ប្រាក់កាស មិនត្រូវជឿជាក់ហួសសម្តីអ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្នយែងពាក្យសម្តី កុំឲ្យប៉ះទង្គិចផ្លូវចិត្តមនុស្សជាទីស្រឡាញ់ ។
ឆ្នាំមមែ ៖ ការងារ ជាថ្ងៃដ៏ប្រសើរសម្រាប់ការសហការចរចាជំនួញ ។ លុយកាក់ មានឱកាសកើនថែមចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំវក ៖ ការងារ ត្រូវបានថ្នាក់លើសរសើរ ដោយសារស្មារតីធ្វើការអស់ពីកម្លាំងកាយចិត្តរបស់អ្នក ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនា ចូរបង្ហាញមនោសញ្ចេតនាឲ្យមនុស្សដែលអ្នកពេញចិត្តបានដឹង នឹងទទួលផលវិជ្ជមានក្នុងថ្ងៃនេះ ។
ឆ្នាំរកា ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយគ្មានឧបសគ្គ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា គួរមានពេលវេលាដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន ដើម្បីរឹតចំណងស្នេហ៍កុំឲ្យប្រេះឆា ។
ឆ្នាំចរ ៖ ការងារ ល្អ រាល់ផែនការសុទ្ធតែសម្រេចតាមបំណង ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ មិនត្រូវអភិរក្សជ្រុលក្នុងការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ។ លុយកាក់ មានលទ្ធភាពកើនថែមចំណូលពីប្រាក់ខែ និងការរកស៊ិ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលអ្នកពេញចិត្ត ៕