ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បញ្ជាក់អំពីការធ្វើសមយុទ្ធ “នាគមាសឆ្នាំ២០២៣” រវាងកងទ័ពកម្ពុជា និងចិន

ភ្នំពេញ : អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការការពារសន្តិសុខក្នុង ព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ ចំពោះទីតាំងបានសម្រេចជ្រើសរើសយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង សម្រាប់ទីលានហ្វឹកហ្វឺន ប្រារព្ធពិធីបើក និងពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៣។

អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា យោងតាមកិច្ចសហប្រតិបត្តិការ និងការឯកភាពរវាងប្រទេសទាំងពីរ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឡើងវិញនៅឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យបញ្ចាក់ថា គោលបំណងការធ្វើសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលកន្លង មកកងទ័ពប្រទេសទាំងពីរធ្លាប់បានធ្វើសមយុទ្ធនាគមាសនេះចំនួន ៤ដង រួចមកហើយ គឺនៅក្នុង ឆ្នាំ២០១៦-២០១៨-២០១៩ និង២០២០ លើកលែងតែនៅឆ្នាំ២០១៧ត្រូវអាក់ខានដោយសារការ ជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងក្នុងឆ្នាំ២០២១-២០២២ អាក់ខានដោយសារការឆ្លងរាលដាលជាសកលជំងឺ កូវីដ.១៩។

អ្នកនាំពាក្យអគ្គបញ្ជាការបញ្ជាក់ថា សមយុទ្ធនេះមានឈ្មោះថា “នាគមាសឆ្នាំ២០២៣” ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការការពារសន្តិសុខក្នុង ព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។

ចំពោះទីតាំង បានសម្រេចជ្រើសរើសយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង សម្រាប់ទីលានហ្វឹកហ្វឺន ប្រារព្ធពិធីបើក និងពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៣។
ដោយឡែកកម្លាំងចូលរួម ភាគីកម្ពុជាមានចំនួន ៥៨៣ នាក់ ភាគីចិនចូលរួមចំនួន ២៥៧ នាក់ ហើយនៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំង ចូលរួមមានចំនួនសរុប ៣.៧៤៣នាក់ ។
ប្រភពដដែលបានបញ្ជាក់តទៀតថា ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន ៤៤ គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ ស៊ើបការណ៍ ឧបករណ៍បន្សាបគីមី ឧបករណ៍រាវមីន និងសម្ភារបរិក្ខារសុខាភិបាលមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ : ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម