Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រពន្ធរុស្ស៊ី ២នាក់ លែងលះគ្នាព្រោះកើតជម្លោះរឿង Messi-Ronaldo

បុរសរុស្ស៊ីម្នាក់ បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ១៤ឆ្នាំ របស់ខ្លួន ក្រោយជម្លោះបែកផ្សែងជាមួយភរិយារឿង Messi ឬ Ronaldo ម្នាក់ណាពូកែជាងនោះ ។

Messi និង Ronaldo ក្នុងឈុត World Cup 2018

The Sun បានដកស្រង់សម្តីរបស់បុរសជាប្តីឈ្មោះ Arsen ថា ៖ “ពីថ្ងៃសម្ភោធ World Cup មក ប្រពន្ធខ្ញុំនិយាយមិនដាច់ពីមាត់ថា Messi គ្មានបានការអ្វីទេ គ្រាន់តែបាល់ប៉េណាល់ទី ក៏ទាត់ពុំចូល Iceland ដែរ ។ ខ្ញុំទ្រាំលែងបានក៏និយាយពីអ្វីៗដែលខ្ញុំបានគិតចំពោះ Ronaldo ដែលជា “និមិត្តរូប” របស់គាត់ ។ ក្រោយមកខ្ញុំក៏រើអីវ៉ាន់ ហើយចាកចេញទៅ” ។

ជម្លោះរវាង Arsen និង Lyudmila ដែលជាភរិយារស់នៅក្រុង Chelyabinsk ភាគខាងត្បូងរុស្ស៊ី នោះមានពីយូរមកហើយ សំខាន់ជុំវិញតែរឿង Cristiano Ronaldo ឬ Lionel Messi អ្នកណាលេងល្អជាងប៉ុណ្ណោះ ។ ប៉ុន្តែជម្លោះនេះឈានដល់ “កម្រិតកំពូល” ពេលដែលក្រុមអាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា កាលពីថ្ងៃទី ២៧ ខែមិថុនា ។

ក្រោយរើអីវ៉ានចេញ នៅថ្ងៃបន្ទាប់ Arsen បានដាក់ពាក្យសុំលែងលះទៅកាន់តុលាការទីក្រុងនេះ ។

រឿងដែលគួរឲ្យអស់សំណើចនោះគឺប្តីប្រពន្ធ ២នាក់នេះ បានជួបហើយស្គាល់គ្នានៅក្លឹបកម្សាន្តមួយ ពេលពួកគេទស្សនា Wrold Cup ២០០២ ។ ពួកគេក៏ស្គាល់គ្នា ហើយរៀបការមិនយូរប៉ុន្មានក្រោយមក​។

ហាស់ហា! គិតទៅរឿងនេះបណ្តាលមកពី Missi និង Ronaldo មែន ព្រោះ ២០០២ ពួកគេពិតជានៅ…តូចនៅឡើយ ៕ លីសា

×