Monday, June 5, 2023

កម្ពុជាបើកច្រកទេសចរចិនចូលមកបន្ថែមទៀតឲ្យបានប្រមាណ ៣០០ ជើងហោះហើរក្នុងមួយសប្ដាហ៍ ខណៈ​ដែលជាប្រទេសទីមួយ បើកទទួលភ្ញៀវទេសចរចិនឡើងវិញ

spot_img

ភ្នំពេញ៖ មុនវិបិត្តនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ធ្លាប់បានទទួលភ្ញៀវទេសចរចិនប្រមាណជាង ២លាននាក់។ ប៉ុន្តែវិបិត្តជំងឺកូវីដ១៩ ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា និងសកលលោកប៉ះពាល់ និងធ្លាក់ចុះយ៉ាង​ខ្លាំង។

ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការស្ដារ និងជំរុញវិស័យទេសចរណ៍ឲ្យងើបពីវិបត្តិកូវីដ-១៩វត្តមានក្រុមអ្នកទេសចរណ៍ចិន បានចូលមកកម្ពុជាជាលើកដំបូងចំនួនសរុប ១២០នាក់ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាគ្នាជាមួយសម្ដេចយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសទីមួយ ដែលបើកទទួលភ្ញៀវទេសចរចិនឡើងវិញ។

នៅក្នុងដំណើទស្សនកិច្ច សម្ដេចតេជោ ទៅកាន់ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមរយៈជំនួបជាមួយប្រធានាធិបតីចិន បានពិភាក្សាលើការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត ឲ្យបានប្រមាណ៣០០ ជើងហោះហើរក្នុងមួយសប្ដាហ៍ ខណៈកម្ពុជា ធ្លាប់បានទទួលទេសចរចិនមុនកូវីដ-១៩ ជាង ២លាននាក់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅថ្ងៃទី២២ ខែមីនា នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥នាក់។

សម្ដេចតេជោ បានបញ្ជាក់ថា ថៃជាប្រទេសធំ ហើយគេប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរចិនឲ្យបាន ១០លាននាក់ ក្នុងមួយឆ្នាំ ក្នុងនោះ សូម្បីប្រទេសសឹង្ហបុរី ក៏ព្យាយាមទាក់ទាញទេសចរចិន ហើយប្រទេសផ្សេងៗទៀតក៏ដូច្នោះដែរ។ « ដូច្នេះបើកម្ពុជា ទទួលបានភ្ញៀវទេសចរចិន ចន្លោះពី៣-៥លាននាក់ក្នុងមួយឆ្នាំ ជាការល្អប្រសើរ»៕

×