Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សមរភូមិក្ដៅ នៅជិតទីក្រុងបាកមូត

spot_img

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពអ៊ុយក្រែន និង ទាហានរុស្ស៊ី កំពុងតែក្រាញននៀល នៅទីក្រុងបាកមូ យ៉ាងណាក្ដី ប៉ុន្ដែប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅតែបន្ដធ្វើដំណើរ ទៅសួរសុខទុក្ខដល់កងកម្លាំងរបស់ខ្លួន នៅសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកដដែល។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី២២ ខែមីនា) ថា គាត់បានទៅធ្វើដំណើរទៅសួរសុខទុក្ខកងទ័ព នៅមូលដ្ឋានយោធា នៅជិតសមរភូមិទីក្រុងបាកមូត (Bakhmut) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ស្របពេលរុស្ស៊ី វាយប្រហារទៅលើសំណង់អគារ និង បង្កឲ្យមនុស្ស រាប់សិននាក់រងរបួស។

នៅក្នុងអំឡុងទៅពិនិត្យមើល នៅលើសមរភូមិ នៅជិតទីក្រុងបាកមូត ដែលជាសមរភូមិដ៏វែងបំផុត និង ជាសមរភូមិជាវាយប្រយុទ្ធគ្នាយ៉ាងបង្ហូឈាម ជាមួយកម្លាំងទាហានរុស្ស៊ី នោះ លោក ហ្សេឡែនស៊ី បានទទួលស្គាល់ ថា «កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែតស៊ូពុះពារនូវការលំបាកយ៉ាងខ្លាំង។ ដូច្នេះខ្ញុំមានកិត្តិយសខ្លាំងណាស់ បានមកកាន់ទីនេះ នៅថ្ងៃនេះ ដើម្បីផ្តល់រង្វាន់ ជូនដល់វីរបុរសរបស់យើង។ ខ្ញុំបានចាប់ដៃ និង អរគុណពួកគាត់ សម្រាប់ការការពារអធិបតេយ្យភាព នៃប្រទេសជាតិរបស់យើង»។

កម្លាំងទាហានរុស្ស៊ី និង អ៊ុយក្រែន បានចំណាយកម្លាំងយ៉ាងធ្ងន់ធ្ងរបំផុត នៅលើសមរភូមិបាកមូត ថ្វីបើក្រុមអ្នកវិភាគជាច្រើន បានអះអាង ថា ទីក្រុងមួយនេះ មានតម្លៃជាយុទ្ធសាស្ត្រតិចតួចយ៉ាងណាក៏ដោយ។ ទីក្រុងបាកមូត មានប្រជាជន ប្រហែល ៨០ ០០០នាក់ រស់នៅមុនពេលសង្គ្រាមផ្ទុះឡើង។

រដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា ការវាយប្រយុទ្ធគ្នា សម្រាប់ទីក្រុងឧស្សាហកម្មមួយនេះ មានសារៈសំខាន់យ៉ាងខ្លាំង ត្រូវតែបណ្ដេញទាហានរុស្ស៊ិ ចេញពីសមរភូមិទាំងអស់ នៅតំបន់ភាគខាងកើត។

ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងក្រាញននៀន នៅតំបន់ភាគខាងកើត ប្រទេសនោះ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) បានច្រានចោលនូវការគំរាមកំហែង ដែលត្រូវបានរាយការណ៍ ថា គឺធ្វើឡើង ប្រឆាំងនឹងតុលាការ ជាសម្ពន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្រោយពេល ICC បានចេញដីកាចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងមេដឹកនាំរុស្ស៊ី រូបនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×