ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in បានជូនកាដូដល់កូនស្រីរបស់សមភាគីឥណ្ឌូនេស៊ី នូវ Album របស់ក្រុមតន្ត្រី K-pop ដែលនាងចូលចិត្តនាឱកាសរៀបចំមង្គលការ។
កាលពីចុងសប្តាហ៍មុន ក្នុងឱកាសធ្វើទស្សនកិច្ចផ្លូវការទៅកាន់ឥណ្ឌូនេស៊ី លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in បានប្រគល់កាដូពិសេសក្នុងឱកាសជួបទ្វេភាគីជាមួយប្រធានាធិបតី Joko Widodo នាថ្ងៃទី ៩/១១ នេះបើតាម Jakarta Post ចុះផ្សាយ។
Kahiyang Aya បុត្រីរបស់លោក Widodo ទើបរៀបការហើយមុននេះ១ថ្ងៃ ។ ដោយដឹងថា នាងជាអ្នកគាំទ្រខ្លាំងម្នាក់ចំពោះ K-pop លោក Moon បានកាដូរូបនាងនូវ Album មានហត្ដលេខារបស់ក្រុមតន្ត្រីបុរស EXO ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានរៀបចំឲ្យតារាចម្រៀង Choi Min-ho សមាជិកក្រុម SHiNee ថតខ្សែវីដេអូមួយ ដើម្បីជូនពរមង្គលការរបស់ Kahiyang។
Kahiyang ធ្លាប់បានជួប ហើយជំនួបជាមួយលោក Choi នាពិធីស្រមោលសរតន្ត្រីនៅ Jakarta ឆ្នាំ២០១៣ ។