ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។ សម្ដេចក៏ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ​ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន​ លើផ្នែកកសិ-ឧស្សាហកម្ម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង​ឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោបានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះ​មន្ត្រី​ជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករដើម្បីទទួលបានជំនាញច្បាស់លាស់លើវិស័យកសិកម្ម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវជំរុញបន្ថែម លើការផលិតស្រូវពូជសុទ្ធផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការ ដើម្បីគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាព​ល្អប្រសើរជាងមុន​ ដោយសម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០គ្រឿងដល់ក្រសួងកសិកម្ម សម្រាប់ជួយដល់ការងារផលិតពូជសុទ្ធនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ការផលិតពូជស្រូវសុទ្ធ គឺកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចម្បង។ ហេតុនេះហើយ សម្តេចបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០ គ្រឿង ដល់ក្រសួងកសិកម្ម​ សម្រាប់ចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ ​ដើម្បីជំរុញការផលិតពូជឱ្យបានគ្រប់គ្រាន់។

សម្តេចតេជោ បានគូសបញ្ជាក់ថា​ កត្តាពូជនេះវាសំខាន់ អ៊ីចឹងត្រូវជំរុញអាហ្នឹង ដើម្បីធ្វើយ៉ាងម៉េចឱ្យពូជរបស់យើងបើកទូលាយ ឱ្យប្រជាពលរដ្ឋរបស់យើងអាចដាំដុះ ហើយពូជនេះគឺជាពូជដែល វាមិនមែនគ្រាន់តែជាតម្រូវការក្នុងស្រុកទេ តែនៅក្រៅស្រុកក៏មានតម្រូវការ ដែលយើងត្រូវបន្តនៅក្នុងដំណើរនេះ​៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម