ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កាញារីទ្ធ : អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែក បំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះ។ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ១-យឺតបន្តិច តែគ្រប់ជ្រុងជ្រោយ ២-សំខាន់ណាស់ កម្លាំងនៃព័ត៌មាន ៣-អ្នកការសែត ត្រូវចេះ សួរគួសម្យ និង សួរឲ្យឆេះ ៤-អ្នកកាសែតត្រូវ ចេះរកបណ្ដាញព័ត៌មាន ៥-អ្នកសែតត្រូវតែប្រកាន់ខ្ជាប់នូវក្រមសិលធម៌ វិជ្ជាជីវៈ ៦-អ្នកសែតត្រូវចេះស្រលាញ់រាប់អាន សាមគ្គីគ្នា ទៅវិញទៅមក ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត ។ នៅពេលផ្ទុះជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានចាក់វ៉ាក់សាំងមុនមដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។ ហើយអ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី៧ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឲ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែក បំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។

សូមបញ្ជាក់ថា សន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃនេះ បានរៀបចំធ្វើឡើងក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល»។

ឯកឧត្តម ស សុខា បញ្ជាក់ថា គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃសមាគម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា៕ រក្សាសិទ្ធិ្ធដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម