Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម មើល​ដឹង​ច្បាស់​ម្ល៉េះ! ចោទ​ថា​ឯកសារ​រថយន្ត ក្លែងក្លាយ​ទាំងអស់ ជំរិត​ទារ​លុយ​រហូត 1000$ ខណៈ​អ្នក​បើក​មិនមែន​ជា​ម្ចាស់ ប្រញាប់​ពេក​ក៏​ឲ្យ…

រឿងអាស្រូវប៉ូលិសចរាចរណ៍ ឬ ហៅថា «និនចាលើដងផ្លូវ» ដែលប្រព្រឹត្តខូច តាមរយៈការសម្លុតគំរាម បំពានពីលើច្បាប់ ឬ ធ្វើស៊ីតាមរយៈភ្លើងស្តុបជាដើម (ប្រសិនបើគ្មានកាមេរ៉ាជាភស្តុងតាង) ដោយមិនខ្វល់ធ្វើឲ្យស្អុយឈ្មោះដល់មន្រ្តីល្អៗ ឃើញថាប៉ុន្មានថ្ងៃមកនេះ បានលេចចេញរូបភាពមិនថ្លៃថ្នូរតាមបណ្តាញសង្គមជាបន្តបន្ទាប់ ដែលធ្វើឲ្យមតិសាធារណជនរិះគន់មិនសំចៃមាត់ និងស្អប់កាន់តែខ្លាំង។

ជាក់ស្តែង ថ្មីៗនេះទៀត ប៉ូលិសមួយក្រុម ដែលបានដាក់គោលដៅផាកពិន័យ នៅស្តុបថៃកឺ (សង្កាត់ព្រែកឯង) ដោយមិនដឹងថា​ មានជំនាញវិជ្ជាជីវៈក្នុងការត្រួតពិនិត្យយានយន្ត ឬយ៉ាងណានោះទេ បានធ្វើការចោទថា រថយន្ត១គ្រឿងប្រើប្រាស់ឯកសារក្លែងក្លាយ និងគំរាមទារលុយដំបូងរហូត 1000$ ប៉ុន្តែ ចុងក្រោយធ្លាក់ត្រឹម 135$ (ហាមថតបង្ហោះ) នោះក៏ដោយសារអ្នកបើកបរមិនមែនជាម្ចាស់រថយន្ត ហើយមានការប្រញាប់ បន្ទាប់បានសុំបង់ត្រឹម ៥ ម៉ឺនរៀល អស់រយៈពេលច្រើនម៉ោងមិនព្រម។

នេះបើតាមម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ បង តិច បានបង្ហោះភ្ជាប់ឯកសារពាក់ព័ន្ធគ្រប់សព្វ និងរៀបរាប់ដំណើររឿងហេតុឲ្យដឹងថា៖ «នាងខ្ញុំជាម្ចាស់ឡាន មានការមិនពេញចិត្តជាខ្លាំង កាលពីរថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុបថៃកឺ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំ ហើយសុំមើលបណ្ណ័បើកបរ លុះខាងប៉ូលិសមើលរួចហើយ គាត់បានប្រាប់បងប្រុសនាងខ្ញុំថា ឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១ ឈៀក ២ស្លាកលេខ ៣ លតាបត្រ័ ៤ និងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ ហើយបានបង្កាប់ឣោយបងប្រុសខ្ញុំប្រគល់ប្រាក់ ១០០០$ ឣោយទៅគាត់ទើបគាត់ឣោយរថយន្តមកវិញ»។

ម្ចាស់ឡានបន្តថា «បងប្រុសនាងខ្ញុំ សុំឣោយគាត់ ៥០០០០ រៀល តែខាងប៉ូលិសមិនព្រម លុះឣស់រយៈពេលជាច្រើនម៉ោង ខាងប៉ូលិស ក៏បានទារប្រាក់ ១៣៥$ ពីបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញាប់ទៅធ្វើបុណ្យគាត់ ក៏ព្រមឣោយ ហើយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថា ហាមបង្ហោះរូបពួកគាត់តាមបណ្តាញសង្គម នាងខ្ញុំសុំសួរទៅខាងលោកប៉ូលិសវិញថា សំឣាងទៅលើឣ្វីដែលថារថយន្តរបស់ខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ហើយលុយចំនួន ១៣៥$ ដែលយកពីបងខ្ញុំផាកពិន័យទៅលើបទឣ្វី បេីគ្មានបទល្មេីសទេ សូមប្រគល់លុយ ១៣៥$ ឣោយមកខ្ញុំវិញ បើមិនចង់វែងឆ្ងាយទៅមុខទៀត 012897216 098397899»។

ក្រោយម្ចាស់ឡានបានបង្ហាញឯកសារឲ្យឃើញជាក់ស្តែង មានគ្រប់ទាំងអស់ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ក៏បានលើកឡើងថា «បើឯកសារទាំងនោះក្លែងក្លាយ មិនមែនជាកំហុសម្ចាស់ឡានទេ ត្រូវមានការឆែកឡើងវិញអោយបានច្បាស់លាស់ បើអាចយកឡានទៅកន្លែងឈៀក និងកន្លែងពិនិត្យស្ទិកឃើរពិនិត្យមើលថា តើទាំងនោះក្លែងក្លាយដូចក្រុមប៉ូលិសទាំងនោះចោទមែនឬក៏អត់»។ ប៉ុន្តែ ទាក់ទងរឿងអ្នកបើកបរ (មិនមែនជាម្ចាស់រថយន្ត) បង់ឲ្យ 135$ ព្រោះតែហេតុផលប្រញាប់ ខណៈអ្នកខ្លះថា បើរថយន្តយើងមិនខុស សូម្បីតែ១រៀលលុយខ្មែរមិនឲ្យផង ក៏មានមតិមួយសួរថា៖ «បើកឯកសារឡានត្រឹមត្រូវ ឡានបងជិះគ្មានខុស មានរឿងអីត្រូវខ្លាចប៉ូលីស ខ្ញុំមិនកាន់ជើងប៉ូលីសទេ តែបងឲ្យលុយប៉ូលីសហើយ បានផុស មានន័យឡានបងមានបញ្ហា បងកុំនិយាយថាប្រញាប់ ព្រោះលុយ 135$ មិនមែន១ម៉ឺន២ម៉ឺននោះទេ»។

ទោះជាយ៉ាងណា ជុំវិញរឿងនេះ មហាជនសូមឲ្យមានការបកស្រាយពីខាងសមត្ថកិច្ច ខណៈខាងម្ចាស់ឡាន ក៏គួរតែយកឯកសារ ទៅឆែកនៅក្រសួងសាធារណៈ ដើម្បីចង់ដឹងថាតើ ករណីនេះជាការធ្វើស៊ី «ប្លន់» ស្រស់ៗ ឬយ៉ាងណា! ចាំរកខុសត្រូវជាក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×