Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ទៅកាន់តុលាការ

spot_img

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៤០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរTធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត) ចំនួន ០៤ ករណី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖
ករណីទី១ អំពើលួច (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរTធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូម៉ាកហុងដាZOOMERX ពណ៌ ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ1O-5677ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២ និង ៣០ នាទីទៀបភ្លឺ ។

ជនរងគ្រោះ ឈ្នោះសឹង សិរីរតនា ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿង។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូចំនួន ០៣ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៤ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២ និង ៤៥ នាទីទៀបភ្លឺ ។
ជនរងគ្រោះ ១-ឈ្មោះ ណន់ សំ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ បាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ឆ្នាំង1L-0887ចំនួន ០១ គ្រឿង ។ ២-ឈ្មោះ ចាន់ ណូរ៉ង់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ បាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AG-1390ចំនួន ០១ គ្រឿង ។ ៣-ឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ បាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីនកំពង់ឆ្នាំង1H-9595ចំនួន ០១ គ្រឿង ។

ករណីទី៣ អំពើលួច (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំពាក់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខកំពង់ដពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ ។
ជនរងគ្រោះ ៖ កំពុងធ្វើការស្រាវជ្រាវ

ករណីទី៤ អំពើលួច (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរTធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GZ-6229) ប្រព្រឹត្តនៅចំណុចផ្ទះជួលមានបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល ០២ និង៣០នាទី ។
ជនរងគ្រោះ ៖កំពុងធ្វើការស្រាវជ្រាវ

ជនសង្ស័យ ១-ឈ្មោះ អាន ប៊ុនធុច ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ជា ណារ័ត្ន ហៅ ពៅ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ1AC-2360ចំនួន ០១ គ្រឿង ,ដែកចុងស្រួចសម្រាប់កាច់សោកុងតាក់ម៉ូតូចំនួន ០២ ដើម និងសោខ្សៀររាងអក្សរអិល(L) ចំនួន ។ បន្ទាប់មកសមត្ថកិច្ចនាំជនសង្ស័យទៅធ្វើការត្រួតពិនិត្យបន្ទប់ស្នាក់នៅរបស់ជនសង្ស័យឈ្មោះ អាន ប៊ុនធុចនិងបន្ទប់ស្នាក់នៅរបស់បក្ខពួកឈ្មោះ ម៉ាប់ ផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រកឃើញនិងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមាន៖ វ៉ាលីម៉ាកSaint ពណ៌ ទឹកប្រាក់ ចំនួន០១ ,-ផ្លាកលេខម៉ូតូចំនួន០៣ ផ្លាកលេខសៀមរាប1S-6096,ផ្លាកលេខភ្នំពេញ 1GZ-6229ផ្លាកលេខកំពង់ស្ពឺ1C-1336ដាវកែច្នៃ ពណ៌ ស ចំនួន០១ដើម ,ឧបករណ៍សំរាប់ដោះ និងកឹបផ្លាកលេខម៉ូតូមួយចំនួន ,-ឧបករណ៍កែច្នៃសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូមួយចំនួន ,ម៉ូទ័រសំរាប់កាត់ដែក ចំនួន០១គ្រឿង ,កន្ត្រៃសំរាប់កាត់ដែក ចំនួន០១ និងពូថៅ ចំនួន០១ដើម ,គ្រឿងបន្លាស់ម៉ូតូមួយចំនួន ,ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់និងវត្ថុតាងខាងលើ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×