នេះជាសណ្ឋាគារលំដាប់ផ្កាយ៥ ត្រូវបានបង្រួមតូចនៅជប៉ុន ។ រថយន្តមួយ ប៉ុន្តែតម្លៃរបស់វាពុំធម្មតាទេគឺ… ១,៧លាន USD ។
រថយន្តពិសេសនេះមានឈ្មោះថា Performance S ជាកំពូលផលិតផលមួយរបស់ក្រុមហ៊ុន Volkner Mobil របស់អាល្លឺម៉ង់។ វាជារថយន្តចល័តដ៏ធំសម្បើម មានបណ្តោយប្រវែង 12m ហើយគ្រឿងបំពាក់ទាំងឡាយសុទ្ធសឹងតាមស្តង់ដារ “ផ្កាយ៥”។ ក្រៅពីនោះវានៅមានកន្លែងទុករថយន្ត ពិសេសមួយអាចទុកបានរថយន្ត Porsche, Ferrari និង Mercedes ១គ្រឿងបន្ថែមទៀត។ ក្នុងកន្លែងផ្ទុករថយន្ត មានឧបករណ៍លើកដាក់ស្វ័យប្រវត្តិ ដែលគ្រាន់តែម្ចាស់វាចុចប៊ូតុងនោះវានឹងបិទបើកទ្វារ។
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-1-1510568765-width645height4271.jpg)
ថ្វីត្បិតមានលំហតែ 40m² ប៉ុន្តែក្នុងរថយន្តត្រូវបានរៀបចំយ៉ាងវិទ្យាសាស្ត្រ និងបំពាក់បរិក្ខារនានាដ៏ទំនើបៗ។ ក៏នៅមានកាមេរ៉ាសុវត្ថិភាព និងបរិក្ខារកម្សាន្តយ៉ាងច្រើន កាលីបៗ។ បន្ទប់ទឹករបស់វាពុំតូច ចង្អៀតទេ ដោយមានទឹកផ្កាឈូក បង្គន់ និងចានលុបលាងមុខធំមួយ។ ចង្ក្រាន្តរបស់វាក៏មានឧបករណ៍បំពាក់គ្រប់គ្រាន់ និងមាន “តៀមស្រា” តូច១ ទុកគ្រាន់លំហែអារម្មណ៍។
បច្ចុប្បន្នរថយន្តប្រភេទនេះ ចល័តដោយមានកំណត់បរិមាណ ហើយមានតម្លៃ១,៧លានដុល្លារ។ ហេតុនេះវាសម្រាប់តែពួកសេដ្ឋីប៉ុណ្ណោះ។
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-1-1510568765-width645height4272.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height413.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height415.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height416.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height417.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height418.jpg)
![](https://www.cen.com.kh/wp-content/uploads/2017/11/Ca-khach-san-5-sao-bong-thu-gon-lai-trong-mot-chiec-xe-tri-gia-17-trieu-USD-3-1510568765-width640height419.jpg)
សណ្ឋាគារលំដាប់ផ្កាយ៥ ផលិតសម្រាប់បម្រើឲ្យ… អ្នកមានព្រោះតែតម្លៃមហាថ្លៃ ១,៧លានដុល្លារ៕ សូយន