Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​មានរឿង​អ្វីក៏ដោ​យ ជា​មនុ​ស្ស​ប្រុស មិន​គួរណា​លើកដៃ វាយ​មនុស្ស​ស្រី​បែបនេះ​ឡើយ សំណាង​ហើយ​មាន​មួ​ក ចុះបើ​អត់​មួក…?

មហាជននៅលើបណ្តាញសង្គម បានកំពុងផ្ទុះប្រតិកម្ម ជាមួយកំហឹងយ៉ាងខ្លាំងក្លា ក្រោយពីបានឃើញវីដេអូចែករំលែកថ្មីៗនេះ ដែលបង្ហាញសកម្មភាពប្រើអំពើហិង្សាដ៏សាហាវ ពីសំណាក់បុរសមាឌធំម្នាក់ ដែលបានយកមួកសុវត្ថិភាព វាយទៅទៅលើក្បាលនារីម្នាក់យ៉ាងពេញទំហឹង ដោយមិនដឹងថា នាងទទួលរងការឈឺចាប់ និងអាចប៉ះពាល់ក្បាលធ្ងន់ធ្ងរយ៉ាងណានោះទេ។

ហេតុការណ៍ នៃអំពើហិង្សាដ៏សាហាវឃោរឃៅនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភ្លើងស្តុបស្ពានអាកាសថ្មើរជើង នៃវិទ្យាល័យសន្ធរមុក ខណ្ឌទួលគោក។

តាមរយៈវីដេអូដ៏គួរឲ្យស្លុតចិត្ត បានបង្ហាញបុរសមាឌធំម្នាក់នោះ កាន់មួកសុវត្ថិភាព ឈររករឿងឈ្លោះទៅកាន់ស្រ្តីរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូ នៅចំណុចភ្លើងស្តុប។ បន្ទាប់ភ្លាមៗនោះ ស្រាប់តែបុរសរូបនោះបានយកមួកសុវត្ថិភាព វាយទៅលើក្បាលស្រ្តីរងគ្រោះមួយមួកយ៉ាងពេញទំហឹងតែម្តង និងបន្ទាប់មក ក៏បានថែមមួយមួកទៀត រហូតបែកមួកធ្លាក់បំណែកលើផ្លូវតែម្តង។

ទាក់ទងករណីនេះ គេក៏មិនដឹងថា បុរសដ៏កំណាចរូបនោះ និងស្រ្តីរងគ្រោះ គឺជាប្តីប្រពន្ធនឹងគ្នា ឬអ្នកដទៃនោះទេ ហើយការឈានដល់ការប្រើហិង្សាដ៏ឃោរឃៅបែបនេះ ក៏មិនដឹងថាដោយសារទំនាស់រឿងអ្វីនោះដែរ។ ប៉ុន្តែ បើអ្នកថតវីដេអូ បានបញ្ជាក់ក្នុងខមិនថា បន្ទាប់ផុតស្តុប មានគេជួយដល់ស្រ្តីរងគ្រោះផងដែរ។

ទោះជាយ៉ាងណា ករណីអំពើហិង្សាដ៏គួរឲ្យស្អប់បំផុតនេះ មហាជនពិតជាមិនអាចទទួលយកបានឡើយ ព្រោះថា ប្រសិនបើស្រ្តីរងគ្រោះមិនមានមួកសុវត្ថិភាពការពារទេ នោះនាងនឹងអាចសន្លប់ ឬបែកក្បាលជាក់ជាមិន។ ទន្ទឹមនឹងនេះ មហាជនក៏បានស្នើដល់សមត្ថកិច្ច មានចំណាត់ផ្លូវច្បាប់ ទៅលើបុរសកំណាចរូបនេះ កុំឲ្យរួចខ្លួនឲ្យសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ =>(Video)

×