Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី : អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសន វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា «អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ។» (ជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ)។ ការបញ្ជាក់នេះ ក្នុងពិធីធ្វើបាឋកថានៅសាកលវិទ្យាល័យការពារជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ថ្ងៃនេះដ្បិតថាសិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញ និងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ ក៏ជាសមាជិកនៃក្រុមគ្រួសារខ្មែរ អាចជាមេគ្រួសារផង និងអាចជាអនាគតអ្នកដឹកនាំផង។ ក្នុងន័យនេះ ប្រាកដណាស់ថាយើងមានតួនាទីភារកិច្ចប្រចាំថ្ងៃ តែការងាររួមរបស់យើងនោះ គឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយរបស់ក្រុមគ្រួសារយើង និងសង្គមយើង។ យើងធ្លាប់មានបទពិសោធន៍នៃការសាកល្បងច្រើនណាស់ ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំឲ្យមានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ ដូច្នេះយើងត្រូវតែការពារមិនឲ្យមានស្ថានភាពចលាចលទាំងអស់នោះ មករំខានសេចក្តីសុខរបស់យើងទៀតនោះទេ។ យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×