Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កិច្ចសហប្រតិបត្តិការកម្ពុជា និងឡាវ ត្រូវបានលើកកម្ពស់ តាមរយៈ សកម្មភាពរបស់សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកជំទាវ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ លោកជំទាវ Inlavan Keobounphan បានបានលើកឡើងថា សហព័ន្ធនារីឡាវជានិច្ចកាល តែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងកម្ពុជា ។ ប្រធានសហព័ន្ធនារីឡាវបានសន្យារក្សា និងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឡាវដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់លកជំទាវ Inlavan Keobounp han នាពេលនេះ គឺស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកជំទាវក៏បានលើកឡើងអំពីវឌ្ឍនៈភាពរស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន ដែលបានអនុវត្តកន្លងមក ជាពិសេស ការអនុវត្តបាននូវ អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវដែលបាន ចុះហត្ថលេខារួមគ្នាកន្លងមក ។

លោកជំទាវ សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា- ឡាវ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យលោកជំទាវ Inlavan Keobounphan និង គណៈប្រតិភូ ក្នុងដំណើរទស្សនៈកិច្ចទទួល បានការស្នាក់នៅកម្ពុជា ប្រកបដោយផាសុខភាព និងនិវត្តទៅមាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×