Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេតវិមាន អះអាងថា ចិន មិនត្រូវប្រតិកម្មហួសហេតុ ប្រឆាំងនឹងប្រធានាធិបតីតៃវ៉ាន់ នៅលើទឹកដីអាមេរិក

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ អ្នកនាំពាក្យ សេតវិមាន ក៏បានឆ្លើយភ្លាមៗ ប្រឆាំងនឹងការព្រមានខ្លាំងៗ ពីមន្រ្ដីចិន ជុំវិញការធ្វើដំណើរឆ្លងកាត់របស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ព្រោះក្រុងវ៉ាស៊ីនតោន បានប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួន ជាយូរមកហើយ និង ការប្រកាន់គោលជំហរ«ចិនតែមួយ»របស់ខ្លួន។

សារព័ត៌មាន The Hill បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានព្រមានដល់ប្រទេសចិន ប្រឆាំងនឹងការចាត់វិធានការណាមួយ ត្រូវបានចាត់ទុកថា ជាការគំរាមកំហែង ដល់កោះតៃវ៉ាន់។ សកម្មភាពបែបនេះ ក៏ជាការឆ្លើយតបទៅនឹងកំហឹងរបស់ក្រុងប៉េកាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ឆ្លងកាន់ទឹកដីរបស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ និង នៅក្នុងខែមេសា។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ កំពុងតែធ្វើដំណើរ ឆ្លងកាត់ទីក្រុងញូវយ៉ក និង ទីក្រុងឡូសអេជើឡែស (Los Angeles) សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ មុនពេលនឹងធ្វើដំណើរបំពេញបេសកកម្មការទូតផ្លូវការ ទៅកាន់តំបន់អាមេរិកកណ្តាល។ ការពណ៌នា អំពីការធ្វើដំណើរ ជាមធ្យោបាយធ្វើដំណើរ ត្រូវបានសរសេរឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវការលើកកម្ពស់ដល់ដំណើរទស្សនកិច្ចរបស់លោកស្រី សៃ ជាការធ្វើដំណើរផ្លូវការរបស់រដ្ឋាភិបាលតៃប៉ិ។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ សេតវិមាន កាលពីថ្ងៃពុធ បានបញ្ជាក់ ថា ការធ្វើដំណើររបស់លោកស្រី ប្រធានាធិបតីតៃវ៉ាន់ ឆ្លងកាត់ទឹកដីរបស់សហរដ្ឋអាមេរិក គឺធ្វើឡើង ស្របតាមគោលនយោបាយរបស់ក្រុងវ៉ាស៊ីនតោន ដែលទទួលស្គាល់នូវការទាមទាររបស់ចិន ទៅលើកោះគ្រប់គ្រងដោយខ្លួនឯង។

លោក ចន ឃើរប៊ី បានសង្កត់ធ្ងន់ ថា «ការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក គឺស្របតាមទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងរបស់យើង ជាមួយនឹងតៃវ៉ាន់ ហើយវាសមស្របតាមគោលនយោបាយ «ចិនតែមួយ» របស់ក្រុងវ៉ាស៊ីនតោន ដោយនៅតែមិនផ្លាស់ប្តូរ ហើយវាមិនមានហេតុផលណាមួយ សម្រាប់ចិន ត្រូវប្រតិកម្មហួសហេតុ សម្រាប់ការធ្វើដំណើររបស់លោកស្រីសៃ នោះទេ។ ក្រុងវ៉ាស៊ីនតោន សង្ឃឹមទុក សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាធម្មតារបស់លោកស្រី ប្រធានាធិបតីតៃវ៉ាន់»។

បើតាមគម្រោង លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានធ្វើដំណើរឆ្លងកាត់ទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ហើយបន្ដឆ្លងកាត់ទីក្រុងឡូសអេនជើឡែស (Los Angeles) នៅក្នុងខែមេសា។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោកស្រី ទៅ និង មកពីប្រទេសហ្កាតាម៉ាឡា (Guatemala) និង ប្រទេសបេលីស (Belize) ហើយលោកស្រី នឹងវិលត្រឡប់ទៅកាន់កោះតៃវ៉ាន់ វិញ នៅថ្ងៃទី៧ ខែមេសា ខាងមុខ។ ទោះជាយ៉ាងណា គេរំពឹង ថា លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នឹងជួបជាមួយលោក ខេវិន ម៉ាក់កាធី (Kevin McCarthy) ប្រធានសភាអាមេរិក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សកម្មភាពនេះ ធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង ហើយបានព្រមានជាដដែលៗ ប្រឆាំងនឹងជំនួបនេះ។

ដោយឡែក លោកស្រី ហ្ស៊ូ ហ្វេងលាន (Zhu Fenglian) អ្នកនាំពាក្យ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «ការធ្វើដំណើរឆ្លងកាត់របស់លោកស្រី សៃ អ៊ីងវ៉ិន នៅលើទឹកដីរបស់សហរដ្ឋអាមេរិក អាចនឹងទៅជួបក្រុមមន្ត្រីអាមេរិក និង សមាជិកសភា។ ប្រសិនបើករណីនេះកើតឡើងមែននោះ វានឹងជាក្លាយការញុះញង់ថ្មីបន្ថែមទៀត ហើយវាបានបំពារបំពានយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងគោលការណ៍ «ចិនតែមួយ» ហើយធ្វើឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ចិន ដោយថែមទាំងបានបំផ្លាញដល់សន្តិភាព និង ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×