Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតប្រធានាធិបតីអាមេរិក ប្រឈមមុខនឹងការចោទប្រកាន់បទព្រហ្មទណ្ឌ ជាច្រើនករណី

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ (Donald Trump) ក្លាយជាអតីតប្រធានាធិបតីអាមេរិកលើកដំបូងគេ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ប៉ុន្ដែការចោទប្រកាន់ទាំងនោះ មិនបានធ្វើឡើង ជាសាធារណៈនោះឡើយ ហើយក៏មានការលើកឡើង អំពីការវាយប្រហារខាងនយោបាយ ប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ការចោទប្រកាន់ជាច្រើនករណី នៅក្នុងទីក្រុងញូវយ៉ក បានកើតឡើង ក្រោយពេលមានការស៊ើបអង្កេត ជាច្រើនករណី នៅក្នុងការចំណាយលុយ ដោយមេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ សម្រាប់តារាសិចស្រី ស្ដ័រមី ដានៀល (Stormy Daniels) នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៦។

ក្រុមអ្នកប្រាជ្ញផ្នែកច្បាប់ជាច្រើន បានបញ្ជាក់ ថា លោក ដូណាល់ ត្រាំ (Donald Trump) នៅតែអាចឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីបាន បើទោះជាគាត់ត្រូវកាត់ទោស ចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលគាត់កំពុងតែប្រឈមមុខយ៉ាងណាក៏ដោយ។ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មិនបានរារាំងដល់បុគ្គលណាម្នាក់ ប្រឈមមុខនឹងការចោទប្រកាន់ ឬ សូម្បីតែជាឧក្រិដ្ឋជន នៅក្នុងការស្វែងរកតំណែង ជាប្រធានាធិបតី បើទោះជារដ្ឋមួយចំនួន រារាំងដល់អ្នកត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋ ចៀសវាងបោះឆ្នោតយ៉ាងណាក៏ដោយ។

ការបង្ហាញនូវការចោទប្រកាន់របស់តុលាការ អាចធ្វើឱ្យស្មុគស្មាញ ដល់កាលវិភាគយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍មួយចំនួន បានលើកឡើង ថា ការចោទប្រកាន់ទាំងនេះ អាចនឹងបង្កើននូវឱកាសបោះឆ្នោតរបស់គាត់។

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ជាញឹកញាប់ ក្លាយជាគោលដៅវាយប្រហារ ពីការរើសអើងជាតិសាសន៍ ត្រូវធ្វើឡើង ដោយលោក ដូណាល់ ត្រាំ បានជំរុញឲ្យមេដឹកនាំនយោបាយទាំងអស់ គាំទ្រដល់«យុត្ដិធម៌ និង ការទទួលខុសត្រូវ» ដោយមិនគិត អំពីការជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «នៅពេលបុគ្គលណាម្នាក់ មិនថា ពួកគេមានអំណាចប៉ុនណានោះទេ បើមានការសង្ស័យ ពីបទល្មើសព្រហ្មទណ្ឌនោះ ប្រព័ន្ធយុត្តិធម៌របស់យើង ត្រូវតែស៊ើបអង្កេត ចោទប្រកាន់ និង ផ្តន្ទាទោសដល់ពួកគេ តាមនីតិវិធីសមស្រប។ នេះគ្រាន់តែជាបទល្មើសព្រហ្មទណ្ឌមួយ នៅក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ជាច្រើនករណី ដែលលោក ដូណាល់ ត្រាំ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ ចូលកុំធ្វើខុស ព្រោះការពិតដែលបុគ្គលមានអំណាចបំផុត នៅលើពិភពលោក ត្រូវតែស្ថិតក្រោមការស៊ើបអង្កេត ដោយមិនលម្អៀង និង ចោទប្រកាន់ ជាសក្ខីភាព ថា យើងនៅតែរស់នៅក្នុងប្រទេសមានច្បាប់ ហើយគ្មានអ្នកណាម្នាក់ នៅពីលើច្បាប់នោះដែរ»។

ដោយឡែក លោក ដូណាល់ ត្រាំ កំពុងតែចែករំលែកនូវសេចក្តីថ្លែងការណ៍ គាំទ្រដោយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៅលើបណ្ដាញសង្គម Truth Social ដែលគាត់បានបង្កើតដោយខ្លួនឯង ខណៈក្រុមអ្នកអភិរក្ស ស្វែងរកកិច្ចការពាររបស់គាត់ជាថ្មី។

ដោយឡែក លោក ស្ដែវ ស្កាឡាយស៍ (Steve Scalise) សមាជិកសភាជាន់ខ្ពស់ មកពីគណបក្សសាធារណរដ្ឋ បានបង្ហោះ នៅលើបណ្ដាញសង្គម ថា «ការចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះរបស់តុលាការញូវយ៉ក មកលើលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គឺជាឧទាហរណ៍ច្បាស់លាស់បំផុតមួយរបស់ក្រុមប្រជាធិបតេយ្យជ្រុលនិយម ដោយបានប្រើប្រាស់រដ្ឋាភិបាល ជាអាវុធ សម្រាប់វាយប្រហារ ប្រឆាំងនឹងគូប្រជែងខាងនយោបាយរបស់ពួកគេ»។

លោក រ៉ូន ដេសានទីស (Ron DeSantis) អភិបាលរដ្ឋហ្លរីដា ដែលមើលឃើញយ៉ាងទូលំទូលាយ ជាគូប្រជែងដ៏សំខាន់បំផុតរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតបឋម សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានហៅការចោទប្រកាន់ទាំងនេះ ថា «មិនមែនជាជនជាតិអាមេរិក» នោះឡើយ។ ចំណែកការប្រើប្រាស់ប្រព័ន្ធច្បាប់ ជាអាវុធ សម្រាប់ជំរុញរបៀបវារៈនយោបាយ កំពុងតែប្រែក្លាយនីតិរដ្ឋ មកតាមការគិតរបស់ខ្លួន»។

ការិយាល័យ នៃរដ្ឋអាជ្ញាស្រុកម៉ានហាតថាន់ (Manhattan) របស់លោក Alvin Bragg បានបញ្ជាក់ អំពីការចោទប្រកាន់ ប្រឆាំងនឹងលោក ត្រាំ ដោយអះអាង ថា ខ្លួនបានទាក់ទងជាមួយមេធាវីរបស់លោក ត្រាំ ដើម្បីសម្របសម្រួលនូវការចុះចាញ់របស់អតីតប្រធានាធិបតីរូបនេះ។

លោក ខេវិន ម៉ាកកាធី (Kevin McCarthy) ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានរិះគន់លោក អាល់វីន ប្រេគ (Alvin Bragg) ដោយបានចោទប្រកាន់គាត់ អំពីការជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២៤ ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×