Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន កម្ពុជាមានផលិតផលធានារ៉ាប់រងសម្បូរបែប កំពុងចរាចរនៅលើទីផ្សារ

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា មានផលិតផលធានារ៉ាប់រងសម្បូរបែប ដែលកំពុងចរាចរនៅលើទីផ្សារ ក្នុងនោះរួមមាន៖ សេវាធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ទ្រព្យសម្បត្តិ, យានយន្ត និងមានរហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ពលរដ្ឋដែលមានចំណូលទាប។ 

បើតាមលោកស្រី ហោ សុវឌ្ឍនា អគ្គនាយិករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានឲ្យដឹងថា ទោះបីកម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែវិស័យធានារ៉ាប់រង អាចរក្សាបាននូវកំណើនជាមធ្យម ៨ ទៅ១០ភាគរយក្នុងមួយឆ្នាំ។ កំណើននេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃតម្រូវការទីផ្សារ នៃវិស័យធានារ៉ាប់រងនៅកម្ពុជា។

លោកស្រី បានបញ្ជាក់ថា វិស័យធានារ៉ាប់រងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងអត្រា១,១៧ភាគរយ ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងប្រមាណ២០,៤៧ដុល្លារ ក្នុងមនុស្សម្នាក់។

លោកស្រី ហោ សុវឌ្ឍនា បានបន្ថែមថា នៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤,  ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និង១ទៀតគឺជាក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ដោយឡែកក្រុមហ៊ុនជើងសារធានារ៉ាប់រងគឺមានចំនួន១៨, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២។

គិតត្រឹមដំណាច់ឆ្នាំ២០២២ ចំណូលពីការលក់(បុព្វលាភ) ធានារ៉ាប់រងកម្ពុជា បានកើនដល់ទំហំ៣៣១លានដុល្លារអាម៉េរិក ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងអត្រា ១.១៧ភាគរយ។៣ឆ្នាំនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា រក្សាបានកំណើនជាមធ្យមពី៨ ទៅ១០ភាគរយក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា បើតាមអគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) វិស័យធានារ៉ាប់រង ជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ មុនពិភពលោកជួបវិបត្តិកូវីដ-១៩ ទីផ្សារធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២៥ភាគរយ៕

spot_img
×