អ្នកនាង អម្ពរ ទេវី ជាតារាសម្តែងរបស់ខ្មែរយ៉ាងសកម្មម្នាក់នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ ។ ក្នុងរយៈពេលនៃអាជីពរបស់នាង នាងបានសម្តែងក្នុងខ្សែភាពយន្តរាប់រយរឿងឯណោះ ហើយសម្រាប់ដៃគូដែលសម្ដែងបានយ៉ាងសក្ដិសមឥតខ្ចោះរបស់អ្នកនាង គឺលោក សម វិជ្ជា ប៉ុន្តែគួរឱ្យសោកស្ដាយលោកបានលាចាកលោកទៅហើយ ។
បច្ចុប្បន្នអ្នកនាង អម្ពរ ទេវី កំពុងរស់នៅប្រកបដោយសុភមង្គលជាមួយស្វាមីក្រោយរបស់អ្នកនាង នៅលើទឹកដីសហរដ្ឋអាមេរិក ហើយជាក់ស្ដែងថ្មីៗនេះ អ្នកនាង ក៏បានបង្ហោះរូបថតដ៏រីករាយជួបជុំញាតិមិត្ត និងគ្រួសារ ប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើន កោតសរសើរយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា អ្នកនាងអម្ពរ ទេវី កើតនៅក្នុងឆ្នាំ ១៩៧០។ នាងជាកូនពៅនៅក្នុងក្រុមគ្រួសារដែលមានបងប្អូន ៥នាក់។ ខ្សែភាពយន្តជាលើកដំបូងរបស់នាង ត្រូវបានគេចេញផ្សាយនៅក្នុងឆ្នាំ ១៩៨៨ សម្ដែងរួមគ្នាជាមួយលោក សម វិជ្ជាំ ។ បន្ទាប់មកនាងបានរៀបការជាមួយស្វាមីទី១របស់អ្នកនាង គឺលោក ពេជ្រ ភិរុណ ដែលក៏ជាតារាសម្តែងរួមជំនាន់របស់នាងនៅក្នុងខែតុលា ឆ្នាំ ១៩៩២ ៕ សាវុធ