ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានមនុស្សជាច្រើនពាន់នាក់ កំពុងប្រកបអាជីពអ្នកសារព័ត៌មាន ដូច្នេះកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវបានលុបបំបាត់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនចាំបាច់ទុកនោះទេ ត្រូវលុបបំបាត់ចោលតែម្ដងទៅ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា និយាយពីសេរីភាពនៃសារព័ត៌មាន សារព័ត៌មានណាអាក្រក់ឲ្យវាទៅៗ។ មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ កំពុងតែធ្វើព័ត៌មានរាល់ថ្ងៃ មិចក៏ចាំគិតសារព័ត៌មានដែលវាអាក្រក់ប៉ុន្មាននាក់។ ស្ថាប័នព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ នាំគ្នាទៅគិតអាហ្នឹង គិតអាភាគតិច អត់គិតអាភាគច្រើនទេ។

សម្ដេចតេជោ ហ៊ុន សែន មនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្ដខុស ហើយត្រូវដកអាជ្ញាប័ណ្ណ ប៉ុន្ដែមិនបាននិយាយអំពីសារព័ត៌មានជាច្រើន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









