ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យមិត្តបរទេសពិចារណាឱ្យច្បាស់រឿងទំនាក់ទំនងការទូតជាមួយកម្ពុជាទាំងមូល…?!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ជនរួមជាតិ និងមិត្តបរទេសថា មិត្តភក្តិបរទេស ឥឡូវវជ្រើសរើសប្រទេសកម្ពុជា ឬក៏ជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស…? សុំឱ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោសនោះ ខ្លួនធ្វើការជាមួយពួកនោះទៅ ហើយអាចផ្តាច់ទូតចេញពីកម្ពុជាទៅ ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ទំនងគ្នាផ្លូវទូត មិនមែនយករឿងតូចមួយជ្រុងមកលុបបំបាត់ទំនាក់ទំនងទូតនៃប្រទេសមួយនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យថ្នាក់ស្រុក ប៉ុន្តែទំនើបបំផុតមួយ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

ទាក់ទងនឹងមិត្តបរទេស ជាមួយនឹងក្រុមអ្នកប្រឆាំងផ្កាប់មុខ ខ្មៅងងឹតជ្រុលនិយម សម្តេចតេជោ ហ៊ុន សែន បានសង្កត់ថា រឿងរបស់ប្រទេសកម្ពុជាសោះ ហើយគេលូកដៃមកទាំងបំពាន ហើយមកប្រដៅយើងថា ត្រូវគោរពច្បាប់ ត្រូវបែងចែកអំណាច អំណាចនីតិបញ្ញត្តិ អំណាច នីតិប្រតិបត្តិ អំណាចតុលាការ ក៏ប៉ុន្តែខ្លួនឯងមកជ្រៀតជ្រែកតែដំណើរការតុលាការ ហើយមកបង្ខំនាយករដ្ឋមន្ត្រី ឬ មន្ត្រីរដ្ឋាភិបាល ឱ្យទៅជ្រៀតជ្រែកបញ្ហារបស់តុលាការទៅវិញ អ៊ីចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចោះ ម្ខាងអ្នកឯងមកសង្កត់ខ្ញុំអញ្ចុះ។

ខ្ញុំសូមរំលឹកបន្តិចទៅចុះ កាលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានមកធ្វើទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមុននេះ លោកបានលើកឡើងថា «ប្រទេសមហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា»។ ការលើកឡើងបែបនេះ ខ្ញុំសូមគាំទ្រ, ហើយខ្ញុំមានដៃគូល្អមួយទៀតហើយសម្រាប់ដៃគូប្រទេសក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវតែរក្សានូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូទូលំទូលាយ ហើយគ្រប់មុខព្រួញទាំងអស់ គឺកម្ពុជាមិនធ្វើសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែគ្រាន់ចង់ប្រាប់ទៅមិត្តបរទេសទាំងឡាយថា អ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ គឺត្រូវតែឱ្យច្បាស់ជាមួយគ្នារឿងហ្នឹង។

យើងបង្កើតទំនាក់ទំនងការទូតជាមួយគ្នា គឺដើម្បីអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច វប្បធម៌ សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសគឺសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនឱ្យទទួលបានផលប្រយោជន៍ទាំងងនេះទាំងអស់គ្នា និងរីកចម្រើនទាំងអស់គ្នា មិនមែនដើម្បីតែមនុស្សប្រព្រឹត្តខុសមួយក្រុមតូចនោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម