Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រច័ណ្ឌប្រពន្ធ មិនចង់ឲ្យប្រពន្ធទៅធ្វើការជាសន្តិសុខ ប្រពន្ធមិនព្រម ចាក់ស.ម្លាប់ ហើយសារភាពប្រាប់ប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពចា.ក់ ក ស.ម្លាប់ប្រពន្ធនឹងកន្រ្តៃ ក្នុងរឿងទំនាស់ប្រច័ណ្ឌប្រពន្ធចោទថា ប្រពន្ធលួចលាក់មានសហាយស្មន់ជាមួយប្រុសផ្សេង។

ហេតុការណ៍ខាងលើបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យចា.ក់ស.ម្លាប់ប្រពន្ធនោះ ឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកប្រពន្ធដែលស្លា.ប់ក្រោមស្នាដៃប្ដីនះឈ្មោះយឺន ឌីណា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅជាមួយគ្នា ហើយអ្នកទាំង២នាក់នេះ មានកូនប្រុស២នាក់ និងកូនស្រី១នាក់ ហើយកូនប្រុសម្នាក់បួសជាសង្ឃ។

សមត្ថកិច្ចបាននិយាយថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ជនសង្ស័យបាននិយាយប្រាប់ឱ្យប្រពន្ធ ឈប់ធ្វើការជាសន្តិសុខ នៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រោះជនសង្ស័យរូបនោះប្រច័ណ្ឌប្រពន្ធនិងចោទថា ប្រពន្ធលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា ។ ប៉ុន្តែពេលនោះប្រពន្ធបានប្រកែកថា មិនឈប់ធ្វើការទេ បើជននៅតែបង្ខំ គាត់ឱ្យឈប់ធ្វើការនោះ គាត់និងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង ។

ប្រភពដដែលបានប្រាប់ទៀតថា ពេលនោះជនសង្ស័យខឹងខ្លាំងណាស់ ក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហម ពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក ហើយកាន់ដើរទៅពីខាងក្រោយរួចចាប់ក្រៀក ក ប្រពន្ធពីខាងក្រោយ ។ យកកន្ត្រៃចាក់ ក ប្រពន្ធនិងសង្កត់ផ្តេកទៅលើពូក រហូតដល់ប្រពន្ធដាច់ខ្យល់ស្លា.ប់ បន្ទាប់មកទៀតជនសង្ស័យក៏បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) ជិះគេចខ្លួនទៅដល់ផ្លូវជាតិលេខ៣ ប៉ុន្តែមិនដឹងថានៅទីណាពិតប្រាកដនោះឡើយ។

នគរបាលបានឲ្យដឹងបន្តថា ខណៈនោះម៉ូតូបានគាំងម៉ាស៊ីនជិះទៅមុខលែងរួច ហើយជនសង្ស័យក៏បានរុញម៉ូតូនោះចោលចូលទៅក្នុងទឹកប្រឡាយ ដោយមិនស្គាល់ទីតាំងពិតប្រាកដនោះទេ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត ។រហូតដល់ ម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលប្រពន្ធ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×