Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ពីរ ពន្លឿន​ការចុះពិនិត្យ​វាស់វែង ដោះស្រាយ​បញ្ហា​ដីធ្លី ជូន​ពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​គិរីសាគរ​

ភ្នំពេញ​ ៖ ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត​មួយ​ជម្រាប​ជូន​ដល់ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង សំណើ​សុំ​ចាត់​មន្ត្រី​ជំនាញ​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​បរិស្ថាន និង​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​វាស់វែង​កំណត់​អត្តសញ្ញាណ​ដី ដែល​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង ក្នុង​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស និង​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

នេះ​បើ​យោងតាម​សេចក្តីស្នើសុំ​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឲ្យដឹងថា “​ដើម្បី​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង ក្នុង​ឃុំ​ព្រែក​ខ្សាច់ ឃុំ​ភ្ញី​មាស និង​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ក្រសួង​បរិស្ថាន សូម​លោក​ជំទាវ ចាត់​មន្ត្រី​ជំនាញ​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​បរិស្ថាន និង​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យកមុ្ម​និង​សំណង់ ចុះ​ពិនិត្យ​វាស់វែង​កំណត់​អត្តសញ្ញាណ​ដី ដែល​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​”​។​

​លោក​ផៃ ប៊ុន​ឈឿន បានបញ្ជាក់​ថា ការចុះពិនិត្យ និង​វាស់វែង​កំណត់​អត្តសញ្ញាណ​ដី​ខាងលើ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដូច្នេះ​សូម​លោកជំទាវ​ពិនិត្យ និង​ចាត់ចែង​តាម​ការ​គួរ​៕ ដោយ​៖​កូឡាប​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​បរិស្ថាន ដូចខាងក្រោម​៖

×