ភ្នំពេញ៖ សម្តេចតេជោ សូមឱ្យលោកស្រី តាំង ហ្គិចលៀង ដកពិសោធន៍មួយនេះ ហើយរៀននិយាយឡើងវិញ មិនមែនអ្នករិះគន់ខុសនោះទេ មកពី លោកស្រីនិយាយមិនត្រូវ ។
សម្តេចតេជោ បញ្ជាក់ថា ល្អហើយដែលលោកស្រី សុំទោសទាន់ពេលវេលា ប្រសិនបើមិនដូច្នេះនឹងមានជម្លោះនៃការបែកបាក់បែងចែកវណ្ណៈ។
សម្តេចតេជោ បញ្ជាក់ថា សារសំឡេងឆ្លងឆ្លើយរបស់ លោកស្រីគឺជាការប្រមាថ ដែលបែងចែកគីឡូធ្ងន់ គីឡូស្រាល ដោយចាត់ទុកពលរដ្ឋគីឡូស្រាល ។
សម្តេចបញ្ជាក់ថា សម្ដេច គឺនៅឈរជាមួយពលរដ្ឋ ។

បើតាមសារសំឡេង សម្តេចតេជោ ពាក់ព័ន្ធការលើកឡើងរបស់លោកស្រី តាំង ហ្គិចលៀង លើបណ្តាញសង្គមរឿងមនុស្សគីឡូស្រាល និងគីឡូធ្ងន់ សម្តេចស្នើឲ្យលោកស្រី តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់មួយ រយៈពេល សិន ។
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ ក្រោយពេលទទួលបានសារសំឡេងមួយទៀតរបស់ លោកស្រី តាំង ហ្គេចលៀង ដែលថាពលរដ្ឋដែលបញ្ចេញមតិមានគីឡូធ្ងន់គីឡូស្រាល។
សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឱ្យសមាជិកគណបក្សប្រជាជនបញ្ឈប់សកម្មភាព ចែកចាយវីដេអូ ឬទស្សនៈទាក់ទងនឹងអ្នកមានអ្នកក្រ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំចំពោះ លោកស្រី តាំង ហ្គេចលៀង ថានាពេលនេះ មិនមានពូជអ្នកមានតទៅទៀតទេ ព្រោះពូជអ្នកមានបានរលាយបាត់តាំងពីជំនាន់ប៉ុលពតមកម្ល៉េះ។

សម្តេចបានបន្ទោស លោកស្រី ហ្គេចលៀង ចំពោះទស្សនៈដែលខុសឆ្គងបន្តបន្ទាប់មកទៀត ដែលកាន់តែធ្វើឱ្យពលរដ្ឋ មិនមានការពេញចិត្តជាពិសេស »ប្រជាជនធម្មតាមានគីឡូស្រាល»។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកស្រី បញ្ឈប់ការបញ្ចេញយោបល់តទៅទៀត ទាក់ទងនឹងអ្នកមាននិងអ្នកក្រ អ្នកគីឡូធ្ងន់អ្នកគីឡូស្រាល និងឈប់បញ្ចេញយោបល់តទៅទៀត ដែលថា ប្រជាជនធម្មតាគ្មានទម្ងន់។ សម្តេចបញ្ជាក់ថា ស្រមោចធម្មតា ក៏ធ្វើឱ្យដំរីដេកមិនលក់ដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




