ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យគណៈកម្មការទន្លេមេគង្គរកវិធីសាស្ត្ររក្សាសុវត្ថិភាពទន្លេ ដើម្បីផ្ដល់ឱ្យប្រជាជនទទួលបានប្រយោជន៍ទាំងអស់គ្នា

ភ្នំពេញ ៖ និយាយពីទន្លេមេគង្គវិញ, ក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើក ទី៤ ដែលរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាសមាជិក គណៈកម្មការទន្លេមេគង្គ បានជំរុញឱ្យប្រទេសមេគង្គទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង និងទទួលខុសត្រូវរួមពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីធានាថា មេគង្គ ជាទន្លេដែលមានអនាគតកាន់តែត្រចះត្រចង់ មានវិបុលភាពរួមគ្នា សម្រាប់គ្រប់ប្រទេសតាមដងទន្លេ និងប្រជាជនទាំងអស់រស់នៅក្នុងអាងទាំងមូល ទទួលបានប្រយោជន៍ទាំងអស់គ្នា។

កិច្ចប្រជុំកំពូលមេគង្គនេះ មានការចូលរួមពីថ្នាក់ដឹកនាំសមាជិកទាំង៤ នៃគណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម, ប្រតិភូតំណាងជាន់ខ្ពស់ មកពីប្រទេសមីយ៉ាន់ម៉ា ចិន និងតំណាងដៃគូនៃប្រទេសអភិវឌ្ឍន៍ របស់គណៈកម្មការទន្លេមេគង្គមួយចំនួនទៀត, គន្លឹះសំខាន់នៃកិច្ចប្រជុំ គឺផ្ដោតលើប្រធានបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទន្លេមេគង្គ គឺជាប្រភពទឹកប្រកប ដោយចីរភាព ដែលផ្តល់នូវផលប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ សម្រាប់បណ្តាប្រទេសតាមដងទន្លេ និងសុខុមាលភាពរបស់ប្រជាជនទាំងក្នុង និងក្រៅអាង និងជាប្រភពនៃការលូតលាស់ដោយចីរភាព សម្រាប់គ្រប់ប្រទេសមេគង្គទាំងអស់។ កិច្ចសហប្រតិបត្តិការដែលយើងបានធ្វើមកទល់បច្ចុប្បន្ន និង ទៅអនាគតគឺត្រូវរួមគ្នាធានាឱ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គប្រកបដោយសុខភាពល្អ។

ការសម្រេចបានជានិរន្តរ៍នូវសន្តិសុខទឹក ស្បៀង អាហារ និងថាមពល គឺជាអាទិភាពខ្ពស់បំផុតនៅក្នុង របៀបវារៈ និងគោលបំណងនៃការ អភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ និងក៏ដូចជាសម្រាប់បណ្តាប្រទេសតាមដងទន្លេនីមួយៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ គឺដោយសារតែការអភិវឌ្ឍ សម្រាប់ការលូតលាស់ ផ្នែកសេដ្ឋកិច្ច ក្នុងតំបន់មេគង្គ គឺមានការកើនឡើង និងស្ថិតក្នុងសន្ទុះលឿនរហ័ស, ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរហ័ស នាំឱ្យការប្រើប្រាស់ទឹកទន្លេមេគង្គមានការ កើនឡើងហើយនិន្នាការនេះ នឹងបន្តកើនឡើងនាពេលអនាគតទៀត ដូច្នេះនិរន្តរភាពនៃទន្លេមេគង្គ គឺជាចំណុចស្នូល ដែលត្រូវយកចិត្តទុកដាក់ ហើយជាក្តីបារម្ភរប ស់ប្រទេសទន្លេមេគង្គ និងបណ្ដាដៃគូពាក់ព័ន្ធ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមនៃការបញ្ចប់កិច្ចប្រជុំ គណៈកម្មការទន្លេមេគង្គ (MRC) បានសម្រេចផ្ដោតលើកិច្ចការដូចជា ក- ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសើរបំផុតដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹកក្នុងតំបន់ និងបង្កើតភាពធន់នឹងអាកាសធាតុ, ខ- ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ ជាមួយនឹងការធ្វើផែនការសម្រាប់អាងទាំងមូល និងបើចាំបាច់ត្រូវមានកិច្ចសម្របសម្រួលលើប្រតិបត្តិការ អាង, គ- ការផ្ដល់ព័ត៌មានជាបន្ត និងប្រកបដោយតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន និង នាពេលអនាគត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជូនដំណឹងជាមុន, ឃ- ការបង្កើនភាពជាម្ចាស់ និងសមត្ថភាពរបស់ប្រទេសជាសមាជិកសម្រាប់ការអនុវត្តមុខ ងារស្នូល ក្នុងការគ្រប់គ្រងអាងទន្លេ, និង ង- ការអភិវឌ្ឍស្ថាប័ន MRC ជាបន្ថែមទៀត សម្រាប់កិច្ច សហ ប្រតិ បត្តិការក្នុងតំបន់ឱ្យកាន់តែមានកម្រិតខ្ពស់ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម