ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ក្រៅពីការប្រកាសមុខតំណែងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទផងដែរ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អត្តលេខ០៧៥៥៥៥ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

គួរបញ្ជាក់ថា លោកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ៕ រក្សាសិទ្ធដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម