ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារាយការណ៍ ពីកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពជាច្រើន ក្នុងវិស័យសិទ្ធិមនុស្ស ជូនសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅហ្សឺណែវ

ភ្នំពេញៈ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តសរុបចំនួន៤៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

លោកអ៊ិន តារា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៦សប្តាហ៍ (ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២២ លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិទទួលបានការអភិវឌ្ឍផងដែរ។
គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សា អំពីការធ្វើឱ្យកាន់តែប្រសើរដល់វិធីសាស្រ្ត នៃការបំពេញការងាររបស់ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សា និងនីតិវិធីពិសេស និងការគិតគូរពិចារណាអំពីស្ថានការណ៍ នៅប្រទេសមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

ចូលមើលព័ត៌មានថ្មីៗបន្ថែម