ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យកម្លាំងយោធាពាក់ព័ន្ធត្រៀមលក្ខណសម្បត្តិ សម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ

ភ្នំពេញ ៖ កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ ត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងកិច្ចសហការចូលរួមការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ គ្រប់ព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តធ្វើឡើងជាបន្តបន្ទាប់នាពេលខាងមុខឆាប់ៗនេះ។

នេះជាការចេញបទបញ្ជាឱ្យកម្លាំងយោធាពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយឯកឧត្តម លើកបង្ហាញថា នៅក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, និងនៅខែកក្កដា ឆ្នាំ២០២៣ កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដូច្នេះកម្លាំងយោធាត្រូវត្រៀមលក្ខណសម្បត្តិជាមុន ដើម្បីចុះអន្តរាគមន៍ និងធ្វើកិច្ចសហការ។

ការបញ្ជាឱ្យត្រៀមលក្ខណសម្បត្តិបែបនេះរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំងយោធា ត្រូវត្រៀម និងយកចិត្តទុកដាក់អនុវត្តគ្រប់ភារកិច្ច ទាំងកិច្ចការស្នូល ភារកិច្ចជំនាញ និងបេសកកម្មនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា កន្លងមកថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលក្នុងរយៈកាលត្រីមាសដើមឆ្នាំ២០២៣នេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ, ដូច្នេះយើងត្រូវបន្តពង្រឹងនិងយកចិត្តទុកដាក់លើការងារស្នូល និងការងារបេសកកម្មផ្សេងៗទៀត ដូចបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលត្រៀមនឹងប្រព្រឹត្តធ្វើឡើងនាពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម