ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកផ្លូវការថា ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន២០,០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។
រឿងហេតុដកខ្សែក្រវាត់ និងហាម Thiago មិនឱ្យប្រកួតព្រឹត្តិការណ៍ WMO។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ ឧកញ៉ាស្រី ចាន់ថន បានថ្លែងថា តំណាងឲ្យកីឡាករ Thiago ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago។ ដោយសម្តេចពុក នឹងឧបត្ថម្ភដល់កីឡាករ Thiago ចំនួន $20,000 និងស្នើរសុំទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់សញ្ជាតិខ្មែរទៅកាន់កីឡាករ Thiago បន្ថែមទៀត។ ខ្ញុំជាប្រជាជនកម្ពុជាម្នាក់ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង ពុំមានពាក្យអ្វីថ្លែងបានឡើយ ដែលសម្តេចពុកគិតគូរដល់សុខទុកកីឡាករនិងប្រជាជនទូទៅយ៉ាងខ្លាំងបែបនេះ។ ជាចុងក្រោយខ្ញុំបាន តំណាងឲ្យកីឡាករ Thiago ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាសម្តេចពុកគ្រប់កាល គ្រប់វេលារាត្រីទាំងអស់។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











