បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភប្រកែកថា យុវនារីដែលជាជនរងគ្រោះ អាយុ ១៨ឆ្នាំនេះ បានស្រវឹងស្រាជោគជាំ ហើយលុតជង្គង់អង្វរសុំការរួមរ័ក្ស ទើបខ្លួនគេបង្ខំចិត្តប្រព្រឹត្តអំពើមិនគប្បីនេះ ។
កាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញព្រាននារីរូបនេះបាននាំជនរងគ្រោះទៅកាន់កន្លែងស្ងាត់ ប៉ុន្តែបណ្តារូបភាពពីកាមេរ៉ាសុវត្ថិភាពតាមផ្លូវ បានបកអាក្រាតទង្វើឆ្លៀតចាប់រំលោភរបស់បុរសនេះ ។
បើតាម Daily Mail ស្ត្រីវ័យក្មេងរូបនេះ បានចាកចេញពីក្លឹបរាត្រីលេខ ១ នៅទីក្រុងឡុង ក្នុងសភាពស្រវឹងជោគជាំ ។ ពេលនោះមានបុរសម្នាក់ឈ្មោះ Sanjay Naker អាយុ ២៨ឆ្នាំ ដែលមានភរិយារួចហើយនោះ បានព្យាយាមដើរតាមនារីនេះ រួចចាប់អូសទាញគៀងនាងចេញពីវិថី ដែលមានមនុស្សកុះករ ។
ជនរងគ្រោះ មិនអាចឈរនឹងផង ។
នៅក្នុងថ្ងៃមួយដែលកាមេរ៉ាសុវត្ថិភាពថតបាន គេបានឃើញក្មេងស្រីម្នាក់បានពឹងខ្លួនយកក្បាលទល់នឹងជញ្ជាំង ហើយនាងប្រឹងប្រែងដើរកៀកនឹងជញ្ជាំងបំណងគេចចេញពីបុរសនោះ ។ ប៉ុន្តែព្រាននារីរូបនេះ បានចាប់នាងជាប់ ហើយចាប់រំលោភមុនពេលដែលវាចាកចេញទៅ ។
នារីវ័យក្មេងប្រឹងច្បាមតាមជញ្ជាំងដើម្បីគេចចេញពីបុរសនោះ ។
ភ្នាក់ងារសន្តិសុខម្នាក់បានឃើញនារីរូបនេះ នៅវេលាម៉ោង ៤និង៤៥នាទីភ្លឺ ហើយនាងស្ថិតក្នុងស្ថានភាពដេកសន្លប់ ននលគកផ្នែកខាងក្រោម ខ្លួនប្រាណជោគជាំដោយទឹកនោមរបស់ខ្លួនឯង ។
ទោះបីជនល្មើសប្រឹងប្រកែកយ៉ាងណាប៉ុន្តែចៅក្រមបានផ្អែកតាមរូបភាពរបស់កាមេរ៉ា រួចកាត់ទោសបុរសរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ៕ ចន្ទ្រា