ប្ដីតាមទាន់ ចាប់បាននៅលើគ្រែ ប្រពន្ធដេកឱបប្រុសសាហាយ កំហឹងពុះកញ្ជ្រោល បើកឆាកវាយគ្នា ប្រពន្ធបែរជាចេញមុខការពារឱ្យប្រុសសាហាយនៅក្រោយខ្នង ក្លាយជាឆាកតស៊ូ 3P អ្នកលេងបណ្ដាញសង្គមឃើញហើយ រិះគន់ខ្លាំងៗ “មនុស្សប្រុស ២នាក់នេះ ពិតជាកំសាកមែន!”

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឯទីក្រុងចាងហ្វ៊ូ មណ្ឌលហ្វ៊ូចៀន ប្រទេសចិន នៅក្នុងឃ្លីបគេមើលឃើញថា ប្ដីដែលចាប់បានថា ប្រពន្ធក្បត់ចិត្ត ឃើញទិដ្ឋភាពនៅនឹងភ្នែក ប្រពន្ធដេកឱបប្រុសសាហាយនៅលើគ្រែ…ដោយក្ដីក្រេវក្រោធ ធ្វើឱ្យគេសម្រេចចិត្តប្រើកម្លាំងបាយទៅលើបុរសសហាយនោះយ៉ាងខ្លាំងក្លា តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ ប្រពន្ធបានក្រោកឡើងឈរពាំងការពារប្រុសសាហាយ រារាំងការវាយប្រហាររបស់ស្វាមី ទោះជានាងត្រូវរងការវាយតប់ផងដែរក៏ដោយ រហូតទីបំផុតក៏ក្លាយជាឈុតឆាកតស៊ូនៅលើគ្រែបែប 3P មហារញ៉េរញ៉ៃ។

ក្រោយពីឃ្លីបវីដេអូហេតុការណ៍នោះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញ អ្នកលេងបណ្ដាញសង្គមទាំងឡាយ នាំគ្នាជឿថា អ្នកដែលត្រូវទទួលខុសត្រូវខ្លាំងបំផុតក្នុងរឿងនេះគឺ “ប្រពន្ធ” ព្រោះនាងបានព្យាយាមយ៉ាងពេញទំហឹងក្នុងការរារាំងការវាយប្រហាររបស់ប្ដីយ៉ាងមិនព្រមចុះចាញ់ ចំណែកឯប្ដី ក៏ហាក់ដូចជាមិនសូវរឹងមាំប៉ុន្មានក្នុងការបង្ក្រាបប្រពន្ធឱ្យបានដាច់ខាតដែរ។ ក្រៅពីនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន ថែមទាំងបានមើលឃើញថា ប្រុសសាហាយនោះគិតតែពីគេច ពួននៅខាងក្រោយខ្នងស្ត្រីជាប្រពន្ធគេនោះ និងរង់ចាំការការពារពីស្ត្រីនោះទៀតផង…មើលឃើញច្បាស់តែម្ដងថា គេមិនហ៊ានតតាំង ១ទល់នឹង១ ជាមួយបុរសម្នាក់ទៀតនោះចំៗមុខឡើយ។ ដូច្នេះហើយ ទើបអ្នកលេងបណ្ដាញសង្គម ភាគច្រើន មើលឃើញថា បុរសទាំង ២នាក់នោះ ពិតជាកំសាកបំផុត។

ក្រៅពីនេះ អ្នកលេងបណ្ដាញសង្គម ថែមទាំងបានណែនាំបុរសជាប្ដី ឱ្យលេងប្រពន្ធម្នាក់នេះចោលទៀតផង ព្រោះតាមរយៈរូបភាពនៅក្នុងឃ្លីប ក៏បានឃើញច្បាស់ហើយថា ប្រពន្ធ ស្រឡាញ់ប្រុសស្នេហ៍ខ្លាំងជាងប្ដីខ្លួនឯង បេះដូងរបស់នាងមិនបាននៅជាមួយប្ដីទៀតទេ ដូច្នេះវានឹងជាការល្អបំផុត ដែលបុរសជាប្ដី គួរតែដោះលែងនាងទៅ ហើយរូបគេក៏បានរួចផុតពីសម្ព័ន្ធភាពដ៏អាក្រក់នេះដែរ៕















