ឆ្នាំជូត ៖ ការងារ ធ្លាក់ចុះ គួរប្រញាប់សម្រេចកិច្ចការដែលនៅសេសសល់ ។ លុយកាក់ មិនស្ថិរភាព ជាថ្ងៃមិនល្អសម្រាប់ការស្វែងរកចំណូល ។ មនោសញ្ចេតនា កើតមានរឿងរំខានចិត្តច្រើន ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ ត្រូវបានថ្នាក់លើកោតសរសើរពេញចិត្តលុយកាក់ មានបន្ថែមចំណូលច្រើន ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ កើតមានរឿងត្រូវដោះស្រាយមួយចំនួន ដែលអ្នកស្មានមិនដល់ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់ ។ មនោសញ្ចេតនា ត្រូវលៃពេលឲ្យបានច្រើនសម្រាប់នៅជាមួយមនុស្សជាទីស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ ត្រូវសកម្ម ម្ចាស់ការជាងនេះទៀត ទើបអាចសម្រេចដល់គោលដៅ ។ លុយកាក់ ទុកដាក់ប្រាក់កាសឲ្យបានល្អ បញ្ចៀសត្រូវបាត់បង់។ មនោសញ្ចេតនា គួរចេះក្តាប់ឱកាសល្អៗនៅចំពោះមុខ ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនសប្បាយ ឥទ្ធិពលដល់ស្មារតីធ្វើការ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នា ឥទ្ធិពលដល់ស្មារតីធ្វើការ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលបោះទុនរកស៊ី ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំម្សាញ់ ៖ ការងារមិនល្អប្រសើរ ការប្រឹងប្រែងទាំងអម្បាលម៉ាន មិនត្រូវបានគេទទួលស្គាល់ ។ លុយកាក់ ត្រូវគ្រប់គ្រងឲ្យបានល្អ ប្រយ័ត្នមានអ្នកចង់កេងប្រវ័ញ្ច ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ ជួបសម្ពាធច្រើន ត្រូវនឹងនរប្រឈមមុខដោះស្រាយ ។ លុយកាក់ មិនត្រូវប្រញាប់ប្រញាល់ លោភលន់ហួសក្នុងរឿងលុយកាក់ ពុំនោះទេអ្នកនឹងជួបស៊យទៅវិញ ។ មនោសញ្ចេតនា មានការខ្វែងគំនិតគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវផឹកស្រាច្រើន ពេលពិភាក្សាការងារជាមួយដៃគូ បញ្ចៀសនិយាយស្តីផ្តេសផ្តាស ។ លុយកាក់ ស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយជ្រុល ។ មនោសញ្ចេតនា មិនល្អ មានទំនាស់នឹងគ្នាជាប្រចាំ ។
ឆ្នាំវក ៖ ការងារ ត្រូវប្រមូលផ្តុំបំពេញកិច្ចការឲ្យបានល្អ ប្រយ័ត្នពាក្យសម្តីនៅកន្លែងធ្វើការ ដែលអាចបង្កទៅជាទំនាស់ ។ លុយកាក់ ធូរធារ គ្រប់យ៉ាងពាក់ព័ន្ធដល់បញ្ហាប្រាក់កាសសុទ្ធតែប្រព្រឹត្តទៅដោយរលូន ។ មនោញ្ចេតនា កើតមានការខ្វែងគំនិតគ្នា នាំឲ្យទាស់ពាក្យសម្តីធ្ងន់ធ្ងរ ។
ឆ្នាំរកា ៖ ការងារ រងសម្ពាធច្រើនធ្វើឲ្យអារម្មណ៍មួរម៉ៅ តប់ប្រមល់ ។ លុយកាក់ មិនល្អ ចំណូលតិចជាងចំណាយ ។ មនោសញ្ចេតនាកុំឲ្យអារម្មណ៍មិនល្អក្នុងការងារធ្វើឲ្យប៉ះពាល់ដល់រឿងមនោសញ្ចេតនារបស់អ្នក ។
ឆ្នាំចរ ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អ មានឱកាសឡើងតំណែង ។ លុយកាក់ ធូរធារ ចំណូលកើនសន្ធឹក ។ មនោសញ្ចេតនាកក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំកុរ ៖ ការងារ លេចចេញឱកាសល្អៗជាច្រើន គួរក្តាប់យកឲ្យទាន់ពេល ។ លុយកាក់ជួបសំណាងល្អ ក្នុងរឿងលុយកាក់ ហេងៗ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕
—————————————-