Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេងមែនទែន! កំលោះម្នាក់ទិញមីឆាពីផ្សារ មកដល់ផ្ទះ យកចង្កឹះចាប់ហូប ដោយខ្សែកមាសចេញមក…

បណ្ដាញសង្គមក្នុងប្រទេសម៉ាឡេស៊ី បានចែករំលែករឿងរ៉ាវមិនងាយជួបមួយ របស់បុរសកំលោះជនជាតិម៉ាឡេស៊ីម្នាក់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលសុខៗ គេបានជួបខ្សែកមាស ១ខ្សែនៅក្នុងចប្រអប់មីឆា ដែលទិញមកពីផ្សារ។

“អ៊ែនឌី” បានផូស្តរឿងរ៉ាវនេះកាលពីថ្ងៃទី១ មេសាកន្លងទៅ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គេ ដោយបានប្រាប់ថា រូបគេបានទៅហាងលក់មីឆានៅឯផ្សារ ដើម្បីទិញយកមកហូបនៅផ្ទះ ខណៈពេលកំពុងហូបនោះ សុខៗ គេក៏បានជួបនឹងវត្ថុចម្លែកមួយ លាយឡំមកជាមួយសរសៃមីឆាដែលគេកំពុងហូបនោះ បន្ទាប់ពីសង្កេតមើលច្បាស់លាស់រួចហើយ គេបានអះអាងថា វាគឺជាខ្សែកមាសសុទ្ធ។

ភ្លាមៗនោះ នៅពេលដឹងថា រូបគេមានសំណាងល្អ យ៉ាងមិនដែលនឹករំពឹងទុកនោះ អ៊ែនឌីក៏សម្ដែងក្ដីត្រេកអរ ដោយការផូស្តរឿងរ៉ាវនេះនៅក្នុងផេចផ្ទាល់ខ្លួនភ្លាមតែម្ដង ព្រមជាមួយ Caption ថា “ពេលនេះ ដឹងហើយថា ហេតុអីបានមីឆាឡើងថ្លៃ…”

ក្រោយពីមានការចែករំលែកនៅក្នុងបណ្ដាញសង្គម ផូស្តមួយនោះក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសង្គមអនឡាញ អ្នកលេងអ៊ីនធើណិតជាច្រើន មិនត្រឹមតែនឹកចម្លែកចិត្តប៉ុណ្ណោះទេ តែថែមទាំងនឹកច្រណែននឹងភាពសំណាំងល្អរបស់អ៊ែនឌីទៀតផង ព្រោះគ្មានអ្នកណាអាចរកបានខ្សែកមាសបានពីការហូបមីឆាដូចគេឡើយ។ អ្នកខ្លះដល់ថ្នាក់សួររកទីតាំងរបស់ហាងលក់មីឆានោះទៀតផង ដោយសង្ឃឹមចង់ទៅសាកល្បងផ្សងសំណាងទិញមីឆា ក្រែងលោបានមាសដូចអ៊ែនឌីដែរ។ ក្រៅពីនេះ មនុស្សជាច្រើនទៀត ថែមទាំងមានអារម្មណ៍គិតថា សំណាងល្អណាស់ ដែលអ៊ែនឌីមិនបានលេបខ្សែកមាសនោះចូលទៅក្នុងពោះ កុំអីច្បាស់ជាពិបាកដល់ពេទ្យទៀតមិនខាន។

តែទីបំផុត អ៊ែនឌីបាននិយាយថា គេមិនទាន់បានយកខ្សែកមាសនោះ ទៅប្រគល់ឱ្យម្ចាស់ហាងមីឆានោះវិញនៅឡើយទេ តែនេះជាបទពិសោធន៍ថ្មីមួយក្នុងការហូបមីឆាដ៏គួរឱ្យចងចាំសម្រាប់រូបគេ៕

×