Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា បាញ់ប្រហារមិត្តរួមការងារក្នុងធានាគារមួយនៅអាមេរិកហើយ ផ្សាយបន្តផ្ទាល់ល់ទៀត…

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បុគ្គលិកធនាគារម្នាក់មានអាយុ ២៣ឆ្នាំ ប្រដាប់ដោយកាំភ្លើងវែងមួយដើម (មិនដឹងថាយកមកពីទីណានោះទេ) បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន ៥នាក់ ហើយ៩នាក់ផ្សេងទៀតរងរបួស នៅឯកន្លែងធ្វើការ ក្នុងទីក្រុង ល្វីសវីល (Louisville) នៃរដ្ឋខេនថាក់គី (Kentucky) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ។

បើតាមប៉ូលិសក្នុងទីក្រុងល្វីសវីល បានឱ្យដឹងថា មិនដឹងថា រោគចិត្ត ? ឬមានផែនការអ្វីនោះទេ? ខ្មាន់កាំភ្លើងខាងលើបានផ្សាយបន្តផ្ទាល់នូវសកម្មភាពដែលគេបាញ់ប្រហារមិត្តរួមការងាររបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ប៉ូលិសឱ្យដឹងទៀតថា ខ្មាន់កាំភ្លើងក៏បានស្លាប់នៅកន្លែងកើតហេតុផងដែរ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើរូបគេបាញ់សម្លាប់ខ្លួនឯង ឬក៏ត្រូវបានប៉ូលិសបាញ់សម្លាប់នោះឡើយ ហើយក៏មិនទាន់មានការបញ្ជាក់ពីមូលហេតុយ៉ាងណាបណ្ដាលឱ្យមានការបាញ់ប្រហារនេះកើតឡើង គ៏ទេដែរ។ នេះជាការបាញ់សម្លាប់រង្គាលមនុស្សថ្មីមួយទៀតនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅសហរដ្ឋអាមេរិក។

ពេលនេះ ប៉ូលិសក្នុងទីក្រុងល្វីសវីល បានបញ្ជាក់ពីអត្តសញ្ញាណខ្មាន់កាំភ្លើងខាងលើហើយ បុរសនេះមានឈ្មោះថា ខនន័រ ស្ទ័រជិន (Connor Sturgeon) ដែលបានចូលបម្រើការ ក្នុងសាខាមួយនៃធនាគារ Old National Bank នាមជាបុគ្គលិកពេញម៉ោងកាលពីឆ្នាំ២០២២, ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×