Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមានធ្វើអីក៏សមដែរ! ម្ដាយទិញឡានតម្លៃជាង ៣០ម៉ឺនដុល្លារ ជាកាដូថ្ងៃខួបកំណើតកូនស្រីអាយុ ៥ឆ្នាំ

អ្នកម្ដាយម្នាក់នៅប្រទេសម៉ាឡេស៊ី បានប្រគល់រថយន្ត Mercedes G Wagon តម្លៃជាង ៣០ម៉ឺនដុល្លារ ឱ្យកូនស្រីអាយុ ៥ឆ្នាំ ជាកាដូថ្ងៃខួបកំណើត ពេលបានដឹងពីមូលហេតុហើយ បានត្រឹមតែនឹកច្រណែន…

កាលពីថ្ងៃទី១០ មេសាកន្លងទៅ ហ្វា-ហា-ណា សារ៉ា ស្ត្រីអ្នកជំនួញម្នាក់ បានផូស្តឃ្លីបវីដេអូនៅក្នុង Application Tik Tok ជាឃ្លិបដែលអ្នកស្រីបានស៊ើផ្រៃស៍កូនស្រី នៅក្នុងពិធីជប់លៀងថ្ងៃខួបកំណើត គម្រប់អាយុ ៥ឆ្នាំរបស់កូនស្រី។

ដោយនៅក្នុងឃ្លិបនោះ កូនស្រីវ័យ ៥ឆ្នាំរបស់អ្នកស្រីត្រូវបានបិទភ្នែកដោយក្រណាត់ខ្មៅ ១ផ្ទាំង និងត្រូវបាននាំមកក្នុងបរិវេណទីធ្លាចតរថយន្តនៅក្នុងភូមិគ្រឹះ ដែលពេញទៅដោយមនុស្សម្នាចំនួនដ៏ច្រើន កំពុងឈរតម្រៀបគ្នាជាជួរ រង់ចាំឱ្យនាងតូចដើរទៅកាន់រថយន្តដឹកទំនិញធំ ១គ្រឿង ដែលមានផ្ទុករថយន្តទំនើប Mercedes G Wagon នៅក្នុងនោះ។

បន្ទាប់ពីនោះហ្វាហាណា ក៏ដោះក្រណាត់បិទមុខកូនស្រីចេញ ហើយក្មេងស្រីក៏បញ្ចេញស្នាមញញឹមពព្រាយ នៅពេលមើលឃើញកាដូថ្ងៃខួបកំណើតស្ថិតនៅចំពីមុខ ដែលអ្នកម្ដាយបានសរសេរ Caption ថា កូនស្រីសប្បាយចិត្តណាស់ ដែលបានរថយន្ត ១គ្រឿងនេះ និងគិតតែក្ដាប់កូនសោឡានជាប់មិនព្រមលែងសោះ។

ក្រៅពីនេះ អ្នកស្រីថែមទាំងបានផ្ដាំផ្ញើពាក្យសម្ដីទៅកូនស្រីទៀតថា ចូរខំប្រឹងរៀន ព្រោះបានរថយន្តនៅក្នុងក្ដីស្រមៃហើយ និងសូមជូនពរឱ្យការតាំងចិត្តរបស់កូនដែលចង់ធ្វើជាគ្រូពេទ្យ ក្លាយជាការពិត។

កាលពី ២សប្ដាហ៍មិននេះ ហ្វាហាណា បានសួរកូនស្រីថា តើចង់បានកាដូអ្វីជាពិសេសទេក្នុងថ្ងៃខួបកំណើត? ពេលនោះកូនស្រីក៏បានប្រាប់ទៅវិញថា ចង់បានរថយន្ត Mercedes G Wagon ឬមិនទេBMW ពណ៌ខៀវក៏បាន។

ពេលសួរបញ្ជាក់ថា តើនឹងព្រមទៅសាលាទេ បើសិនបានរថយន្ត Mercedes G Wagon ជាកាដូហើយ កូនស្រីក៏សន្យាថា “ព្រម!” និងថែមទាំងថ្ពក់កូនដៃជាមួយអ្នកម្ដាយទៀតផង៕

×