Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ចោរ​ស្រីនេះ​រត់​គេចប៉ូលីស ទៅ​ពួន​សម្ងំ​ក្នុង​ពិ​ដាន​ហាង មានអី ​ធ្លាក់​ឡើង​ទល់ផ្អក​ហ្មង (​វីដេអូ)

​ម្ចាស់​ហាង​មួយ​បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ពី​កាមេរ៉ា​ឃ្លាំមើល​ក្នុង​ហាង​របស់ខ្លួន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ខណៈពេល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ចោរ​ស្ត្រី​ម្នាក់​បាន​ធ្លាក់ចុះ​ពី​ពិ​ដាន​ហាង ។​

​មនុស្ស​ពីរ​នាក់​នៅក្នុង​ប្រទេស​កា​ណា​ដា បាន​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​ប៉ូលីស បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​ប្រើ «​កាត​ឥណទាន​ដែល​លួចបាន​» ដើម្បី​ទិញ​សូ​ដា​១​កំប៉ុង ក្នុងតម្លៃ ១.៣៩ ដុល្លារ ពី​ហាង​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Edmonton ។​

​ប៉ូលីស RCMP ត្រូវបាន​គេ​ហៅ​ទៅកាន​ហាង​មួយ នៅវេលា​ម៉ោង ១ និង ២០ នាទី​រសៀល នៅពេលដែល​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ កំពុង​ព្យាយាម​ប្រើ​ប័ណ្ណឥណទាន​លួច នៅ​ហាង Reddi-Mart ស្ថិតក្នុង Spruce Grove ។​

​នៅពេល​មន្ត្រី​ម្នាក់​បាន​ព្យាយាម​ចាប់ខ្លួន​ចោរ​ប្រុស​ស្រី​ទាំងពីរ ពួកគេ​ក៏បាន​ធ្វើ​សកម្មភាព​តបត និង​រឹងទទឹង​ការចាប់ខ្លួន​របស់​ប៉ូលីស ។​

​ខណៈពេលដែល​មន្ត្រី​បាន​ព្យាយាម​គ្រប់គ្រង​វាយខ្នោះ​ចោរ​បុរស នៅពេលនោះ ចោរ​ស្ត្រី​បាន​រត់​ទៅកាន់​ផ្នែក​ខាងក្រោយ​ហាង និង​ព្យាយាម​រត់គេចខ្លួន ។​

​ស្ត្រី​រូបនេះ​បាន​តោង​ឡើងលើ​ជណ្ដើរ​មួយ​នៅ​បន្ទប់​ក្រោយ ។ បន្ទាប់មក នាង​ក៏​ព្យាយាម​លាក់ខ្លួន​ពី​ប៉ូលីស​នៅក្នុង​ចន្លោះ​ពិ​ដាន ។​

​ប៉ូលីស​បាន​និយាយថា «​នៅពេលដែល​សមាជិក​នៃ​កងកម្លាំង​សមត្ថកិច្ច RCMP បាន​ទៅដល់​កន្លែងកើតហេតុ​កាន់តែច្រើន ស្រាប់តែ​ស្ត្រី​នោះបាន​ធ្លាក់​ពី​ពិ​ដាន និង​ទៅ​ទង្គិច​នឹង​ធ្នើរ​ដាក់តាំង​ទំនិញ​នៅក្នុង​ហាង​នេះ ។​

​ទោះយ៉ាងណា ស្ត្រី​រូបនេះ​បាន​ងើបឡើង​យ៉ាង​លឿន និង​ព្យាយាម​រត់ចេញ​ពី​ក្នុង​ហាង មុន​ពេលដែល​ក្រុមមន្ត្រី​បាន​ប្រឈមមុខ​នឹង​នាង ដោយ​ភ្ជង់​កាំភ្លើង និង​បញ្ជា​ឱ្យ​ក្រាបចុះ​លើដី ។​

​បុរស​ម្នាក់​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​មានឈ្មោះ Richard Pariseau អាយុ ២៨ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស ១១ ករណី ក្នុងនោះ​រួមមាន​ការប្រើ​ប័ណ្ណឥណទាន​លួច​ឆក់​, រឹងទទឹង​ការចាប់ខ្លួន​, តដៃ​ជាមួយ​ប៉ូលីស និង​កាន់កាប់​ទ្រព្យសម្បត្តិ​ដែល​លួចបាន ។​

​ចំណែក​ស្ត្រី​ឈ្មោះ Brittany Burke អាយុ ២៩ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​ឧបសគ្គ​ដល់​មន្ត្រី​ប៉ូលីស​, មិន​គោរព​តាម​ទង្វើ​ខ្លួន​ប្រព្រឹត្ត និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ៕ ឧ​ត្ត​ម​

   

×