ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

សៀមរាប៖ នៅព្រឹក ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោមប្រធានបទ ” ក្តីស្រមៃនិងក្តីសង្ឃឹម ” នឹង ផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់ បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍ មិនអាច បំភ្លេចបានក្នុងឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

ព្រឹត្តិការណ៍អង្គរសសង្ក្រាន្តជាព្រឹត្តិការណ៍ នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេច ឡើងជាផ្ទាំងទស្សនីយភាព វប្បធម៌ជាច្រើនដូចជា ៖ ល្បែងប្រជាប្រិយរបាំបុរាណរបាំប្រពៃណី និងរបាំប្រជាប្រិយការបង្ហាញពីជីវភាពរស់នៅ របស់ ប្រជាជនកម្ពុជានៅតាមតំបន់និង កម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗជាច្រើនទៀត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម