សៀមរាប ៖ នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្តនៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នៅព្រឹក ថ្ងៃសុក្រទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំពឹងថាយុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ប្រមាណ ៤ពាន់នាក់នៅថ្ងៃស្អែក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រាឯកត្តកម្មពិភពលោក និងកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រាពិភពលោក (World Guinness Record) តាមរយៈការរាំចង្វាក់ចង្វាក់ម៉ាឌីហ្សុនរបស់ខ្មែរ ដែលមានចំនួនអ្នករាំច្រើនជាងគេ រហូតដល់៤៩៩៩នាក់។

សម្តេចមានប្រសាសន៍ថា ថ្ងៃស្អែកនេះ នឹងមានការរាំបំបែកឯកត្តកម្មសម្រាប់ការរាំម៉ាឌីស្សុន ដែលតាមរបាយការណ៍មកថា យើងអាចរាំត្រឹមតែ ៤៩៩៩នាក់តែប៉ុណ្ណោះ បើសិនជារាំបានដល់៥ពាន់នាក់គឺនឹងត្រូវភាគីទី៣ ដើម្បីមកចូលរួម មិនមែនកម្ពុជាជាមួយកំណត់ត្រាឯកត្តកម្មពិភពលោកនោះទេ ចឹងបានជាត្រូវកំណត់យកត្រឹម៤៩៩៩នាក់ ហើយខ្ញុំរំពឹងថា យុវជនរបស់យើងនឹងអាចធ្វើបានសម្រាប់ថ្ងៃស្អែក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







