Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករិះគន់ប្រឆាំង លោកពូទីនម្នាក់ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ រយៈពេល២៥ឆ្នាំ ពិបទ ” ក្បត់ជាតិ “

រដ្ឋធានីមូស្គូ៖ សកម្មជនបក្សប្រឆាំងមួយរូប បានរិះគន់ ដល់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ត្រូវបានផ្ដន្ទាទោស ដាក់នៅក្នុងពន្ធនាគារ រយៈពេល២៥ឆ្នាំ ដែលការរិះគន់នោះត្រូវបានមន្ត្រីតុលាការស៊ើបអង្កេតរកឃើញថា មិនមែនជាការរិះគន់ធម្មតានោះទេ មានសភាពក្បត់ជាតិទៀតផង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ការ៉ា-មូហ្សា (Vladimir Kara-Murza) ជាសកម្មជនបក្សប្រឆាំង ត្រូវបានតុលាការ ផ្ដន្ទាទោសដាក់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី រយៈពេល២៥ឆ្នាំ ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការរិះគន់របស់គាត់ ប្រឆាំងនឹងសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ បុរសវ័យ៤១ឆ្នាំរូបនេះ ត្រូវបានតុលាការ រកឃើញទោសកំហុស អំពីបទក្បត់ជាតិ, ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីទាហានរបស់រុស្ស៊ី និង ជាប់ពាក់ព័ន្ធ ជាមួយ «អង្គការមិនត្រូវការរបស់រុស្ស៊ី»។

អតីតអ្នកកាសែត និង ជាអ្នកនយោបាយរបស់អង់គ្លេស ដើមកំណើតរុស្ស៊ី រូបនេះ ក្លាយជាគូប្រជែងចុងក្រោយបង្អស់របស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ លោក វ៉្លាឌីមៀ ការ៉ា-មូហ្សា នឹងត្រូវចាប់ខ្លួន ឬ បង្ខំឱ្យភៀសខ្លួន ចេញពីប្រទេសរុស្ស៊ី។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ សកម្មជនបក្សប្រឆាំងរូបនេះ បានច្រានចោលនូវការចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងរូបគាត់។

លោក វ៉្លាឌីមៀ ការ៉ា-មូហ្សា បានចំណាយពេលជាច្រើនឆ្នាំមកហើយ និយាយរិះគន់ដល់របបគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ ជាមួយគ្នានេះ គាត់ ក៏បាននិយាយ ប្រឆាំងនឹងសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានរិះគន់ ចំពោះការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើក្រុមអ្នកប្រឆាំង។

ចៅក្រម បានបញ្ជាក់ ថា លោក វ៉្លាឌីមៀ ការ៉ា-មូហ្សា បានចំណាយពេលវេលារបស់គាត់ រិះគន់ដល់របបគ្រប់គ្រងដ៏តឹងរឹងរបស់រុស្ស៊ី។ បុរសរូបនេះ នឹងត្រូវពិន័យ ជាប្រាក់ចំនួន៤០០ ០០០រូប្លិ៍ (Rubles លុយរបស់រុស្ស៊ី) ឬស្មើនឹង ៤ ៩០០ដុល្លារអាមេរិក។

ការកាត់ទោសដ៏ធ្ងន់ធ្ងរបែបនេះ ក៏ជាសញ្ញាមួយ បង្ហាញ ថា នៅក្នុងប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ អាជ្ញាធរមិនត្រឹមតែប្តេជ្ញាចិត្ត បំបិទមាត់របស់អ្នករិះគន់ប៉ុណ្ណោះទេ ប៉ុន្តែក្រុងមូស្គូ ថែមទាំងបន្សាបនូវអ្វីទាំងៗអស់ ឬ ប្រឆាំងនឹងអ្នកណាម្នាក់ ដែលអាជ្ញាធរ ជឿថា ក្រុមអ្នកប្រឆាំងទាំងនោះ តំណាងឱ្យការគំរាមកំហែង ដល់ប្រព័ន្ធនយោបាយ នៅក្នុងប្រទេសមហាអំណាចមួយនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×