វេបសាយ hk01 បានរាយការណ៍ពីរឿងរ៉ាវរបស់ស្ត្រីជនជាតិចិនម្នាក់ នាងត្រូវការជួបមនុស្សប្រុសល្អម្នាក់ តាមរយៈការណាត់ជួបមិនសមបំណង ដើម្បីបបួលគេទៅសណ្ឋាគារបើកបន្ទប់គេង តែ ដោយសារតែមិនសូវជាចូលចិត្តខាងស្រីប៉ុន្មាន ខាងប្រុសក៏ឆ្លើយបដិសេធទៅវិញយ៉ាងសុភាព តែខាងស្រីបែរជាមិនព្រម ក៏តាមរហូតទៅដល់ផ្ទះ។

តាមរបាយការណ៍ បានឱ្យដឹងថា កាលពីពេលមុននោះ ស្ត្រីរូបនោះបានជួបនឹងបុរសម្នាក់តាមការណាត់គ្នា នាងមានអារម្មណ៍ពេញចិត្តរូបគេយ៉ាងខ្លាំង និងត្រូវការភ្ជាប់សម្ព័ន្ធភាពជាមួយគ្នាឱ្យបានលឿនបំផុត តែខាងប្រុសបែរជាមិនគិតដូចនាង គេមិនបានស្រឡាញ់នាងឡើយ ហើយការមកជួបតាមការណាត់នេះ គឺដោយសារតែឪពុកម្ដាយបង្ខំប៉ុណ្ណោះ តែខាងស្រីគិតថា គេគឺជាសង្សាររបស់នាងហើយ តាំងពីថ្ងៃជួបគ្នាម្ល៉េះ។ លុះដល់ថ្ងៃក្រោយមក នាងក៏ទៅដល់ផ្ទះរបស់គេ និងចាប់ផ្ដើមបង្ហាញពីសេចក្ដីស្នេហាដ៏ខ្លាំងក្លា ដោយសង្ឃឹមថា នឹងបាននាំគេទៅសណ្ឋាគារ ដើម្បីសាងសេចក្ដីស្នេហាជាមួយគ្នា។

ដំបូងខាងប្រុស បានឮសំឡេងគោះទ្វារជាបន្តបន្ទាប់ តែដោយសារតែដឹងហើយថាជានរណា ទើបគេមិនព្រមបើកទ្វារ។ ស្ត្រីរូបនោះ ក៏សួរទៅគេពីខាងក្រៅផ្ទះមកថា «បានន័យថាម៉េច? នៅពេលដែលលោកមិនបានស្អប់ខ្ញុំផង ម៉េចបានយើងមិនព្រមទៅជាមួយគ្នា? ឥលូវខ្ញុំមកដល់មាត់ទ្វារហើយ ហើយលោកប្រុងដេញខ្ញុំ ឱ្យត្រឡប់ទៅវិញឬ?»
ក្នុងខណៈដែលខាងស្រី អារម្មណ៍កាន់តែក្ដៅឡើងជារឿយៗនោះ ខាងប្រុសក៏បើកទ្វារឱ្យចូល ដើម្បីបង្ហាញឱ្យឃើញថា រូបគេមិនទំនេរទេ តែនាងនៅតែប្រកាន់ជំហរដដែល និងសួរទៅខាងប្រុសដដែលៗថា សម្ងំនៅផ្ទះធ្វើអី ថ្ងៃឈប់សម្រាកអ៊ីចឹង «អ្នកណាៗក៏គេទៅដើរលេងដែរ» បុរសរូបនោះ ឮហើយ និយាយលែងចេញតែម្ដង។

បន្ទាប់ពីនោះខាងស្រីគិតតែពីបង្ខំឱ្យខាងប្រុសទៅសណ្ឋាគារជាមួយនាងឱ្យខាងតែបាន ទោះជាខាងប្រុសបដិសេធយ៉ាងណាក៏ដោយ ហើយនាងថែមទាំងគិតថា ដែលគេបដិសេធហ្នឹង អាចព្រោះតែរឿងលុយមិនខាន។ នាងក៏ប្រាប់ទៅគេវិញថា រឿងលុយកាក់ នាងជាអ្នកចំណាយ។ តែបុរសរូបនោះមានអារម្មណ៍ខ្មាស់ និងឆ្លើយទៅវិញថា «វាល្អខ្លាំងណាស់ទៅមែនទេ ដែលខ្លួនឯងជាអ្នកមាន? ខ្ញុំមិនស្រឡាញ់នាងទេ» រួចហើយខាងស្រី ក៏ឆ្លើយទៅវិញដោយពាក្យសម្ដីដែលធ្វើឱ្យនឹគហួសចិត្តយ៉ាងខ្លាំងថា «រូបរាងខ្ញុំស្អាតខ្លាំងណាស់ណា រូបរាងខ្ញុំអ៊ីចឹង ទ្រាំបានដែរឬ?!»។
នៅពេលរឿងរ៉ាវនេះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គម អ្នកលេងអ៊ីនធើណិតជាច្រើនបានបញ្ចេញយោបល់ថា “រូបរាងមុខមាត់របស់ខាងស្រី មិនមែនជាបញ្ហាធំទេ តែបញ្ហាដែលខ្លាំងជាងនោះគឺ គ្មានអ្នកណាទ្រាំនឹងអារម្មណ៍របស់នាងបានទេ” និង “មានបញ្ហារាប់ពាន់ ដែលធ្វើឱ្យនៅលីវរហូត ១ក្នុងចំណោមនោះ គឺការស្គាល់ខ្លួនឯងមិនច្បាស់”៕





