ថ្មីៗនេះ មានករណីស្រីម្ចាស់ហាងលក់ខោអាវនៅក្នុងផ្សារមួយក្នុងទីក្រុងរឹនសៀន មណ្ឌលហ៊ើពើយម្នាក់ បានឡៃហ្វផ្ទាល់លក់សម្លៀកបំពាក់ ដែលពីដំបូង នាងបានចាប់ផ្ដើមណែនាំម៉ូដរបស់សំពត់អាវយ៉ាងធម្មតាៗ តែសុខៗ បែរជាធ្វើរឿងល្អមើល ដើម្បីទាក់ទាញអ្នកមើលទាំងប៉ុន្មានឱ្យចាប់អារម្មណ៍ ដោយក្នុងអំឡុងពេលឡៃហ្វផ្ទាល់នោះ នាងបានលាត់អាវឡើង និងទាញខោខ្លួនឯងចុះ បង្ហាញឱ្យឃើញរាងកាយរបស់នាងនៅពីមុខកាមេរ៉ា និងកាច់ស្ទីលផ្សេងៗ រួមទាំងបញ្ចេញរាងយ៉ាងសិចស៊ី ធ្វើឱ្យអ្នកលេងអ៊ីនធើណិតទាំងឡាយភ្ញាក់ផ្អើលបើកភ្នែកធំៗ មិនហ៊ានប្រិចតែម្ដង៕









