មហាជននៅលើបណ្តាញសង្គម កំពុងផ្ទុះការវែកញែកផ្អើលទៀតហើយ ទាក់ទងនឹងរូបភាពបងធំស្រុកស្រែ២០២៣ នៅខេត្តតាកែវ គ្រាន់តែគេមើលមុខមិនបាន និងអតីតបងធំអ្នកលេងកាំបិតផ្គាក់២០១៩ ដែលមានមុខស្រដៀងគ្នាស្ទើរបេះដាក់។
ជាក់ស្តែង អ្នកលេងបណ្តាញ ដែលបានស៊ែររូបភាពពីប្រភពលេងសើច ដោយគិតស្មានថាជាមនុស្សតែមួយ បានភ្ជាប់ Caption យ៉ាងដូច្នេះថា៖ «2019 គាត់ធ្លាប់ដេញកាប់គេម្ដងហើយ ទើបតែចេញពីគុក តែហាក់ដូចជាគ្មានកែប្រែអ្វីសោះ»។
ទោះជាយ៉ាងណា ក្រោយឃើញនៅលើបណ្តាញសង្គម បាននិងកំពុងនាំគ្នាយល់ច្រឡំចំពោះរូបភាពទាំងពីរនេះ ក៏មានអ្នកស្គាល់ច្បាស់ បានបង្ហោះរូបភាពពីមុន និងឥឡូវរបស់អតីតអ្នកក្លាហាននៅលង្វែក ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យមហាជនបានដឹងថា៖ «ភ្លេចអ្នកក្លាហានដាវព្រះច័ន្ទភ្លោះ ការពារអាវសូត្រមាសនៅ? ឥឡូវគាត់កែខ្លួនធ្វើជាមនុស្សល្អហើយ!»។
ចំណែកបងធំនៅខេត្តតាកែវ ឯណេះវិញ ចាំមើលថាតើសមត្ថកិច្ច ហៅបុគ្គលពាលនេះទៅវាស់កម្ពស់អត់? ក្រោយពីបានបញ្ចេញចរឹកកោងកាច គ្រាន់តែគេជិះម៉ូតូមើលមុខមិនបានបែបនេះ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Khim Savda បានបង្ហោះវីដេអូជាក់ស្តែង ប្រាប់ឲ្យដឹងថា៖ «ខ្ញុំទៅលេងស្រុក ជួបផ្ទាល់ហើយបងធំខេត្តតាកែវ មើលមុខគាត់អត់បានទេ សំណាងហើយគ្នាខ្ញុំច្រើន កុំអីគាត់លេងខ្ញុំហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








